ណាតាហ្សា និងគូស្នេហ៍ បង្ហាញភាពផ្អែមល្ហែម ក្រោយផ្ទុះរឿងបែកគ្នា

0

កាលពីមួយរយៈមុន មានការទម្លាយជាច្រើនថា ចំណងស្នេហ៍ស្អិតរមួតរវាងតារាសម្ដែងកញ្ញា ណាតាហ្សា និងកីឡាករបាល់ទាត់ជនជាតិអាហ្វ្រីកខាងត្បូង លោក ប៊យសេន បានប្រេះឆានរឹងគ្នាទៅហើយ ដោយសារតែគូស្នេហ៍នាងជម្នះអោយនាងបោះបង់សិល្បៈ និងចង់អោយនាងវេចបង្វិចទៅរស់នៅជាមួយខ្លួននៅប្រទេសកំណើត តែនាងបដិសេធ។ អ៊ីចឹងហើយទើបម្នាក់ៗសម្ដែងការភ្ញាក់ផ្អើល នៅពេលដែលនាងស្រាប់តែបណ្ដើរគូស្នេហ៍យ៉ាងស្និទ្ធស្នាលជាថ្មី ក្នុងពិធីសម្ពោធរឿង«ឃ្លាតទៅសែនឆ្ងាយ»កាលពីថ្ងៃទី១៩ វិច្ឆិកា ជាមួយនឹងក្រុម«គ្រួសារតារាកម្ពុជា»។

អ្នកទាំំងពីរមិនត្រឹមតែផ្អែមល្ហែមមិនខុសគ្នាកាលពីមិនទាន់មានព័ត៌មានប្រេះឆាប៉ុណ្ណោះទេ ប៉ុន្តែក៏បានញញាក់អារម្មណ៍អ្នកប៉ាន់ស្មានថាចំណងស្នេហ៍របស់នាង និងគូស្នេហ៍មានរឿងល្អក់កករ ប្ដូរទស្សនៈខ្សឹបខ្សៀវថា អ្នកទាំងពីរត្រលប់មកត្រូវគ្នាវិញហើយ បន្ទាប់ពីមួយរយៈហាក់មានគំនិតមិនត្រូវគ្នា ហើយលោក ប៊យសេន មិនក៏មិនសូវតាមនាងស្អិតដូចមុន។ តារាសម្ដែង ណាតាហ្សា និយាយថា រវាងនាង និងសង្សារ សោះអង្គើយដាក់គ្នាមួយខ្យល់ធំមកហើយ ជាពិសេសនៅពេលដែលលោកទាមទារអោយនាងដើរឆ្ងាយពីសិល្បៈ ដែលនាងប្រកាសថាមិនអាចធ្វើតាមបាន។

នាងសារភាពថាគូស្នេហ៍ដាក់ខ្លួនមិនល្អជាមួយគ្នាជាមួយនាងដូចមុន ទើបចំណងស្នេហ៍របស់នាង និងគូស្នេហ៍ត្រលប់មកល្អូកល្អិន ដោយនាង និងលោកក៏បានបណ្ដើរគ្នា ហើយហ៊ានបង្ហាញភាពស្និទ្ធស្នាលក្នុងពិធីបង្ហាញខ្លួននោះ។ យ៉ាងណាមិញ នាងថាមិនទាន់គិតពីគម្រោងរៀបការនៅឡើយទេ ដោយសារតែខ្លាចស្ថានភាពស្នេហាលេងរឹកដាក់គ្នាទៅវិញទៅមក ហើយធ្វើអោយមានរឿងប្រេះឆារ ឬខ្វែងគំនិតគ្នាជាថ្មី។ ណាតាហ្សានិយាយថា មកពីលោកប៊យសេន ស្រឡាញ់ពេញចិត្តចំពោះនាងខ្លាំងពេកនោះហើយ ទើបធ្វើអោយទំនាក់ទំនងល្អកន្លងមកជួនក៏មានរឿងរកាំរកូស ព្រោះតែការប្រច័ណ្ឌ និងហួងហែង។ នាងរំពឹងថាស្ថានភាពដូចដើមនៃស្នេហារបស់នាង នឹងកាន់តែធ្វើអោយនាង និងសង្សារយល់ចិត្តថ្លើមគ្នា ដោយសារតែក្នុងពេលនេះ លោកហាក់យល់ពីការចង់បានរបស់នាងច្រើនខុសពីមុន ដោយការប្រច័ណ្ឌហួងហែង និងមិនចង់អោយឡុកឡាក់ក្នុងសិល្បៈ ក៏មិនមានដូចមុន។

LEAVE A REPLY

Please enter your comment!
Please enter your name here