មកដឹងពីសាវតារបស់ ឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ថ្នាក់ដឹកនាំមួយរូបដ៏សាមញ្ញ

0

ថ្វីត្បិតតែជាក្មួយប្រុសបង្កើតសម្ដេចតេជោ ហ៊ុន សែន និង ជាប្អូនជីដូនមួយ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែគេចាប់អារម្មណ៍ថា ឯកឧត្តមឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ដែលជាមន្ត្រីក្នុងជួរថ្នាក់ដឹកនាំមួយរូប ហាក់មានភាពសាមញ្ញ និង ដាក់ខ្លួនគួរសរសើរ ជាក់ស្ដែងក្នុងជំនួប ដែលគេបានឃើញឯកឧត្តម ទៅទទួលពានឆ្នើម និង សញ្ញាប័ត្របណ្ឌិតកិត្តិយស នៅក្នុងប្រទេសថៃ កាលពីថ្ងៃទី២៦ សីហា ឆ្នាំ២០២៣ គឺជាភស្តុតាងស្រាប់។

នៅក្នុងពិធីដែលរៀបចំឡើងដោយក្រុមព្រះរាជវង្សថៃនៅក្នុងពេលនោះ គេចាប់អារម្មណ៍ថា ឯកឧត្តម ហ៊ុន គឹមជាតិ មិនត្រឹមបត់បែនយ៉ាងសាមញ្ញទៅតាមកម្មវិធីគេចាត់ចែងតែប៉ុណ្ណោះទេ ពោលគឺឯកឧត្តមរៀបខ្លួនយ៉ាងសាមញ្ញ ស្ទើរអ្នកខ្លះមិនដឹងថាឯកឧត្តម គឺជាក្មួយបង្កើតសម្ដេចតេជោ និង ជាប្អូនជីដូនមួយបង្កើត នាយករដ្ឋមន្ត្រីថ្មី ដ៏មានឥទ្ធិពលរបស់កម្ពុជានោះផង។ ឯកឧត្តម ថែមទាំងដាក់ខ្លួនឈរថតរូបយ៉ាងសាមញ្ញ និង បង្ហាញសកម្មភាពរាក់ទាក់ស្វាគមន៍ចំពោះអ្នកជុំវិញខ្លួន គួរអោយសរសើរនោះផង។

នៅក្នុងពិធីនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ត្រូវបានព្រះរាជវង្សថៃ និង គណកម្មរៀបចំ ផ្ដល់ជូននូវពានឆ្នើម និង សញ្ញាប័ត្របណ្ឌិត បន្ទាប់ពីមានការវាយតម្លៃថា ឯកឧត្តម គឺជាថ្នាក់ដឹកនាំមួយរូប ដែលមានសកម្មភាពច្រើន ក្នុងកិច្ចការជួយសង្គម និង ការបណ្ដុះធនធានមនុស្ស ដែលមានភាពជាគំរូរាប់មិនអស់ នាពេលកន្លងមក។ ក្នុងនោះការងារបរិច្ចាគដែលជាប្រយោជន៍ដល់អ្នកខ្សត់ខ្សោយ ដល់មន្ត្រីនគរបាលថ្នាក់ក្រោម ក៏ឯកឧត្តម បានធ្វើជាច្រើនផងដែរ ទើបត្រូវបានគណកម្មការព្រះរាជវង្សថៃ វាយតម្លៃអោយទទួលពានជាបុគ្គលឆ្នើម និងជាសញ្ញាប័ត្របណ្ឌិតកិត្តិយស ក្នុងនាមជាបុគ្គលដែលមានគុណធម៌ និង មានស្នាដៃច្រើនជាគំរូ។

ឯកឧត្តម ក៏បានវាយតម្លៃថា ពានបុគ្គលឆ្នើម និង សញ្ញាប័ត្របណ្ឌិតកិត្តិយស ដែលឯកឧត្តម និង បញ្ញាវ័ន្តខ្មែរ បានទទួលនៅក្នុងថ្ងៃនោះ គឺជាមោទនភាពសម្រាប់កូនខ្មែរ ដែលកាន់តែមានការទទួលស្គាល់ និង អោយតម្លៃនៅលើឆាកអន្តរជាតិផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here