អបអរសាទរ លោកជំទាវ ឧកញ៉ា អ៊ាន សៀវម៉ី ត្រូវបានអង្គព្រះមហាក្សត្រផ្ដល់…

0

យោងតាមការបង្ហោះរបស់លោកជំទាវ អ៊ាន សៀវម៉ី បានសរសេរថា «ខ្ញុំម្ចាស់នាងខ្ញុំ ឧកញ៉ា អ៊ាន សៀវមុី សូមក្រាបបង្គំទូលថ្វាយថ្លែងអំណរព្រះករុណាទិគុណថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាននូវ គ្រឿងឥស្សរិយយស ខ្ពស់បំផុត ជាតូបការ ដល់ខ្ញុំម្ចាស់នាងខ្ញុំ។

ខ្ញុំម្ចាស់ សូមក្រាបបង្គំ អរព្រះករុណាទិគុណយ៉ាងក្រៃលែងជាទីបំផុតថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសូមបួងសួងគុណបុណ្យ ព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធមានឬទ្ធិក្នុងលោក ទេវតាមហាស្វេត្រឆ័ត្រ សម្បត្តិរាជធានី សោភិរម្យ ទេវតាទាំង១មុឺនលោកធាតុ សូមលោកប្រទានព្រះពរជ័យ ថ្វាយព្រះករុណាជអម្ចាស់ ជីវិតលើត្បូង សូមទ្រង់ប្រកបដោយព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា ដើម្បីបានគង់ប្រថាប់នៅក្នុងព្រះបរមសិរីរាជសម្បត្តិជាម្លប់ដ៏ត្រជាក់ត្រជុំ សុខដុមរមនារបស់ប្រជារាស្ត្រ ខ្មែរជាកូន ចៅ ជានិច្ចនិរន្តរ៍តរៀងទៅ។

សូម ព្រះករុណាថ្លៃវិសេស ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់ព្រះមេត្តាប្រោសទទួល នូវគារវភក្តីដ៏ខ្ពង់ខ្ពស់ និងស្មោះស្ម័គ្របំផុតពីខ្ញុំម្ចាស់»។ ជាមួយនឹងកាេបង្ហោអនេះ គឺបង្ហាញយ៉ាងច្បាស់ថា លោកជំទាវក៏កំពុងកក្លាយជាបុគ្គលដែលមានកិត្តិយសថែមមួយកម្រិតទៀតផង ដោយត្រូវបានអង្គព្រះមហាក្សត្រផ្ដល់គ្រឿងគ្រឿងឥស្សរិយយស ខ្ពស់បំផុត ជាតូបការ ដែលកាន់តែធ្វើអោយអ្នកលេងបណ្ដាញសង្គម កោតសរសើរ។

LEAVE A REPLY

Please enter your comment!
Please enter your name here