ទិដ្ឋភាពសិល្បករខ្មែរ ទទួលកិត្តិយស ក្នុងជំនួបសិល្បករ iEBuy

0

កាលពីថ្ងៃទី១១ សីហា ឆ្នាំ២០២៣ គ្រួសារតារាកម្ពុជា និង ក្រុមហ៊ុនបណ្ដាញសង្គមទំនាក់ទំនងកូនខ្មែរ iEBuy បានរៀបចំពិធីជួបជុំ និង សំណេះសំណាលគ្នាយ៉ាងអធឹកអធម នៅសាលប្រជុំរាជបណ្ឌិត្យសភា ក្រោមវត្តមាន ឯកឧត្តម ហ៊ុន សុខា តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តម ភឿន ផល្លា ជំនួយការផ្ទាល់សម្ដេចតេជោ អ្នកអង្គម្ចាស់ក្សត្រីយ៍ ស៊ីសុវត្ថិ កុសុមៈនារីរតនា និង សិល្បកររៀមច្បងជាច្រើនរូប។

នៅក្នុងពិធីនោះ ក្រៅពីវត្តមាន ថ្នាក់ដឹកនាំ និង គណអធិបតេយ្យ សិល្បករជើងចាស់២ដួង គឺ លោក សុះ ម៉ាច តារាចម្រៀង និង លោក លឹម តិចម៉ុង ដែលជាតារាសម្ដែង ក៏ត្រូវបានអញ្ជើញអោយឡើងផ្ដល់ជាកិត្តិយសដើម្បីប្រគល់លិខិតសរសើរជូនដល់សិល្បករ របស់គ្រួសារតារាកម្ពុជាទាំង១០០នាក់ផងដែរ។
លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា ដែលជាអ្នកដឹកនាំសិល្បករទាំង១០០នាក់ នៅក្នុងពិធី បានទាំងចាត់ទុកថា វត្តមានរបស់តារាទាំងអស់ ដែលបានចូលរួម គឺជាផ្នែកមួយដ៏សំខាន់របស់ App កូនខ្មែរ គឺ iEBuy ដែលជាបណ្ដាញសង្គមដ៏ទំនើប សម្រាប់ប្រើក្នុងការទំនាក់ទំនង និង បង្ហោះចែកចាយសកម្មភាពមិនអាចខ្វះបាន។

ខាងក្រោមនេះ ជារូបភាពរបស់សិល្បករខ្មែរ ដែលត្រូវបានកម្មវិធីប្រគល់ជូនប័ណ្ណសរសើរ ក្នុងនាមជាសិល្បករខ្មែរ ដែលមានឆន្ទៈខ្ពស់ ជួយដល់សង្គម និង ចូលរួមផ្សព្វផ្សាយពី iEBuy ដែលកំពុងតែមានវត្តមាន និង កំពុងចាប់ផ្ដើមពេញនិយម តាមលំនាំ ហ្វេសប៊ុក និង TikTok៖










LEAVE A REPLY

Please enter your comment!
Please enter your name here