ឈប់ច្រលំ ការពិតអ្នកផាត់មុខអោយ ល្អហួស ថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ គឺជាកូនខ្មែរទេ

0

ក្នុងថ្ងៃប្រកួត Miss Preteen Cambodia 2023 ដែលកញ្ញាឯក ជូ រីល្អហួស ក្លាយជាម្ចាស់មកុដ អ្នកណាៗក៏សរសើរថា ជូ រីល្អហួស ស្រស់ស្អាតដូចទេពអប្សរផងដែរ ខណៈដែលហ្វេនៗភាគច្រើនយល់ថា ភាពសរស់ស្អាត របស់ម្ចាស់មកុដរូបនេះ គឺអ្នក Make Up ជាជនជាតិថៃ គឺជាអ្នកនៅពីក្រោយ។

ប៉ុន្តែផ្អែកតាមការបង្ហោះ អ្នកកាន់មុខ អោយនាងនៅក្នុងពេលនោះ គឺជាជនជាតិខ្មែរនោះទេ ពោលគឺជាទឹកដៃទាំងស្រុង របស់ អ្នកផាត់មុខវ័យក្មេងឈ្មោះ Visal Make Up ដែលជាអ្នកផាត់មុខ ដែលធ្លាប់កាន់មុខអោយតារាល្បីនៅក្នុងស្រុកប៉ុណ្ណោះ។

ប្រភពពីក្រុមការងារបញ្ជាក់ថា ក្រុមការងារថៃ គ្រាន់តែជាអ្នកធ្វើសក់ និង ចាត់ចែងផ្នែកពិធីការមួយចំនួនអោយ ជូ រីល្អហួស ក្នងថ្ងៃប្រលងផ្ដាច់ព្រ័ត្រប៉ុណ្ណោះ ប៉ុន្តែអ្នកផាត់មុខអោយនាងតាំងពីដើមដល់ចប់កម្មវិធីនៅក្នុងថ្ងៃនោះ គឺ Visal Make Up ដែលជាជនជាតិខ្មែរឯណោះទេ ដូច្នេះហើយទើបម្នាក់ៗលាន់មាត់សរសើរមិនដាច់ ថា អីយ៉ាទឹកដៃកូនខ្មែរ (Visal Make Up) សាហាវញាក់ ជាពិសេសនៅពេលឃើញ ល្អហួស ក្លាយជារាជិនីសម្រស់ ហើយឈានដល់ការលើកមកុដ ដែលអ្នកណាៗក៏សរសើរថា នាងផាត់មុខត្រូវ ហើយសមយ៉ាងខ្លាំង ក្នុងការលើកពាន។

LEAVE A REPLY

Please enter your comment!
Please enter your name here