ភឹម តារាវិបុល នៅតែមានការចាប់អារម្មណ៍ មុខងារជាJudge

0

ដោយ ៖ ឧត្តម
ចាត់ទុកថាមាន ការបុិនប្រសព្វល្អ ដែលតារាប្រុសមុខស្រទន់ ភឹម តារាវិបុល បានបន្តយកឱកាស ជាJudge នៅក្នុងកម្មវិធីប្រឡងសម្រស់។ នេះជាឱកាសល្អ ដែលអាចកំណត់បានថា លោកនៅតែមានមុខមាត់ ល្អមិនត្រូវបានគេមើករំលងនោះឡើយ។

ភឹម តារាវិបុល នៅបន្តការងារ ជាតារាសម្តែង ដោយនៅមានឱកាស បន្តការសម្តែង ហើយផលិតករ ពេញចិត្តការសម្តែងរមែងហៅ ថតសម្តែង មិនចោលរំលងនោះឡើយ។ យ៉ាងណាពេលនេះ តារាវិបុលកំពុង ក្លាយជាគណៈកម្មាការ វាយតម្លៃ និង តាមឃ្លាំមើល អ្នកប្រឡងដែលជា ស្រីស្អាតកំពុង មានវត្តមានប្រកួត បវរកញ្ញាចក្រវាឡកម្ពុជា។

បើនិយាយពីការងារ ប្រឡងរកសម្រស់ នារីវ័យឆ្លាត តារាវិបុលបាន ឆ្មក់ឱកាស ច្រើនដងមកហើយ ដោយសាេតែយល់ថាការ វាយតម្លៃរបស់ តារាប្រុសរូបនេះ មានភ្នែកមុត និងគួរអោយជឿទុកចិត្ត អាចយល់និងបុិនច្បិចរកនារីពូកែបានយ៉ាង មិនធ្វើអោយភ័យព្រួយ។

យ៉ាងណា លោក នៅបន្តផ្ចិតផ្ចង់ការងារថែមទៀត នៅក្នុងកម្មវិធីMUC ដែលលោកយល់ថា ជាកម្មវិធីល្បី មានការពេញនិយម និងតាមដានបំផុត។

LEAVE A REPLY

Please enter your comment!
Please enter your name here