គ្រួសារតារាកម្ពុជា ចុះទស្សនកិច្ចផ្ទាល់នៅអតីតមូលដ្ឋានទ័ព (ផ្ទះតាម៉ុក) ស្រុកអន្លង់វែង

0

ក្រោយបញ្ចប់ពិធីធ្វើបុណ្យដង្ហែទានវស្សានៅស្រុកអន្លង់វែង សិល្បករគ្រួសារតារាកម្ពុជា និង ផ្ទះតារា ដែលរួមមាន លោក ផាត់ តារារដ្ឋ ជាអ្នកដឹកនាំក្រុម អ្នកនាង ប៉េងប៉ោង តារាកំប្លែង, លោក រុន ណាកូ ពិធីករ . លោក សុខ វិសាល និង ក្រុមការងារមួយចំនួន ក៏បានទស្សនកិច្ចផ្ទះតាម៉ុក ដែលជាអតីតមូលដ្ឋានទ័ពដ៏សំខាន់ និង ចុងក្រោយ របស់តាម៉ុក ដែលជាអតីតមេខ្មែរក្រហម នៅស្រុកអន្លង់វែងផងដែរ។

ដំណើរទស្សនកិច្ចនេះ ក៏បានស្វែងយល់ពីអតីតកន្លែងរស់នៅរបស់អតីតមេដឹកនាំខ្មែរក្រហមរូបនេះផងដែរ ជាពិសេសចំពោះផ្ទះទាំង៤ដែលបានបន្សល់ទុក ស្នាកស្នាមគុកសម្រាប់ឃុំមនុស្ស និង រូបថតជាច្រើន ដែលបានដាក់តាំងបង្ហាញនៅក្នុងផ្ទះទាំងមូល។ លោក ផាត់ តារារដ្ឋ បញ្ជាក់ថា ក្រោយពីបានស្វែងយល់ពីផ្ទះតាម៉ុកនេះ ក៏បានមើលឃើញថា អតីតផ្ទះរបស់លោក ត្រូវបានអភិរក្សជាតំបន់ការពារ និង ស្រាវជ្រាវបែបប្រវត្តិសាស្ត្រ ដែលកូនខ្មែរ គួរតែមកទស្សនាផងដែរ។

មិនខុសគ្នាដែរ អ្នកនាង ប៉េងប៉ោង ក៏បង្ហាញនូវការចាប់អារម្មណ៍មិនខុសគ្នា បន្ទាប់ពីបានមកដល់ផ្ទះតាម៉ុក ហើយបានឃើញនូវសំណៅសំខាន់ៗជាច្រើន ដែលបានបន្សល់ទុកក្នុងរបបខ្មែរក្រហម។ ការទៅដល់ទីនោះ ក៏បង្ហាញពីការឆ្លុះបញ្ចាំងពីអតីត ក្រោមការគ្រប់គ្រងរបស់តាម៉ុក ដែលអ្នកនាងយល់ថា បានស្វែងយល់ច្រើន ក្រោយពេលមកដល់។



LEAVE A REPLY

Please enter your comment!
Please enter your name here