ប៉េងប៉ោង សម្រេចធ្វើផ្ទះថ្មីជូន​ឪពុក នៅកន្លែងបូជា

0

កាលពីថ្ងៃព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ មុននេះ តារាកំប្លែងល្បីឈ្មោះអ្នកនាង ប៉េងប៉ោង និងក្រុមគ្រួសារបានសម្រេចធ្វើពិធីក្រុងពាលីសាងសង់​​​ចេតីយដែលជាផ្ទះថ្មីអោយ​លោកនាយ វីតាមីនសេ ​​​​​​នៅវត្តដែលជាទីបូជាសពរបស់លោក​ក្នុងពេល​​ទទួលមរណភាព​​​ ស្ថិតនៅម្ដុំទឹកថ្លា ​​ដោយអះអាងថាមិនចង់ធ្វើផ្ទះថ្មីអោយលោករស់នៅឆ្ងាយ ហើយពីបាកឡើងចុះទៅធ្វើបុណ្យ។ គម្រោងសង់ចេតិយមួយនេះ ត្រូវបានប្រកាសថាអស់ទឹកប្រាក់​ប្រមាណជាង២ម៉ឺនដុល្លារ ដោយថ្លៃសាងសង់អស់ប្រមាណជាង១៨០០០ពាន់ និង​សរុបទាំង​ដី និង​​​ការចំណាយ​ផ្សេងទៀតៗ គឺប្រមាណជាង​​២៤០០០ដុល្លារទម្រាំ​រួចរាល់។

អ្នកនាងប៉េងប៉ោង និយាយថា អ្នកនាងសម្រេចចិត្តធ្វើផ្ទះថ្មីអោយលោកឪពុក នៅក្នុងវត្តមនោះគឺដោយសារតែមុនពេលទទួលមរណភាព លោកនាយវីតាមីនសេ ចូលចិត្តមកធ្វើបុណ្យនៅវត្តនោះ ហើយលោកក៏មានវេណកាន់បិណ្ឌធ្វើបុណ្យនៅទីនោះជាប្រចាំរាល់ឆ្នាំផង។ ដ្បិតថាលោកនាយវីតាមីនសេ ទើបតែផ្លាស់មករស់នៅម្ដុំភ្នំពេញថ្មី ប៉ុន្តែ​អ្នកនាងថា​មុនពេលទទួលមរណភាព លោកចូលចិត្តចេញចូលធ្វើបុណ្យនៅក្នុងវត្តនោះជាប្រចាំ ទើបអ្នកនាង និងក្រុមគ្រួសារសម្រេចសាងសង់ចេតីយ៍នៅក្នុងវត្តនោះតែម្ដង។ មកទល់ពេលនេះ នៅតែមានការរិះគន់ថាអ្នកនាងយកលុយជំនួយពីសប្បុរធម៌មកក្ដាប់ក្នុងដៃ ដោយមិនប្រឹងយកឪពុកទៅព្យាបាលក្រៅប្រទេស រហូតបណ្ដាលអោយឪពុកស្លាប់នៅក្នុងរយៈពេលខ្លី ប៉ុន្តែការពិតមកពីសភាពជំងឺឈានដល់ដំណាក់កាលព្យាបាលមិនជាទៅហើយ ទើបអ្នកនាងសុខចិត្តមិនបញ្ជូនលោកចេញក្រៅក្រោយទទួលបាន៥ម៉ឺនដុល្លារពីសម្ដេច​នាយករដ្ឋមន្ត្រី និងជំនួយផ្សេងៗ ដោយប្រឹង​សន្សំសំចៃ​ថវិកាទាំងនោះ ប្រើប្រាស់ក្នុងការរត់ចុះរត់ឡើងក្នុងព្យាបាលលោកឪពុក​មុនស្លាប់ សម្រាប់ធ្វើបុណ្យ និងមួយចំណែកចុងក្រោយគឺទុក​ធ្វើចេតិយអោយលោក​​អោយបានសមរម្យ​នេះឯង។ តាមគម្រោងផ្ទះថ្មីរបស់លោកនាយវីតាមីនសេ នឹងរួចរាល់នៅដើមខែ៧ ដោយសារតែនៅថ្ងៃទី៦ និងថ្ងៃទី៧ ខែ៧ ក្នុងពេលខាងមុខ គឺជាបុណ្យ១០០ថ្ងៃ និងកំណត់យកថ្ងៃឆ្លងផ្ទះថ្មីអោយលោកផង។

អ្នកនាងប៉េងប៉ោង បន្តថាអ្នកនាងសប្បាយចិត្តយ៉ាងខ្លាំងក្នុងពេលដែលអ្នកនាង និងក្រុមគ្រួសារមានលទ្ធភាពសង់ចេតិយទុកអោយឪពុករស់នៅ ក្នុងពេលដែលមុនលោកទទួលបានជំនួយ អ្នកនាងតែងមានការបារម្ភថាតើបានលុយឯណា ដើម្បីមើលជំងឺរបស់លោកចុងក្រោយ បានលុយពីណាសម្រាប់ធ្វើបុណ្យលោកពេលលោកអស់វាសនា និងបានលុយឯណាដើម្បីសង់ចេតិយអោយសមរម្យអោយលោក។ អ្នកនាងថាពិធីឆ្លងចេតិយនឹងត្រូវធ្វើឡើងក្នុងថ្ងៃបុណ្យ១០០ថ្ងៃ អ៊ីចឹងហើយទើបអ្នកនាងកំណត់ជាងដាច់ខាតត្រូវតែសង់អោយទាន់ ដើម្បីយករាសី និងកុំអោយរវល់ច្រើនដងរំខានអ្នកសិល្បៈ៕

LEAVE A REPLY

Please enter your comment!
Please enter your name here