ឆៃលី ដាឡែន និងបុរសម្នាក់ ព្រលះគ្នា

0

មានការភ្ញាក់ផ្អើលមិនតិចទេ បន្ទាប់ពីតារាចម្រៀង អ្នកនាង ឆៃលី ដាឡែន ដែលត្រូវគេស្គាល់ថាមានឈ្មោះកំណើតថា មឿន ម៉ាឡែន បានបង្ហោះសំណេរព្រលះដល់បុរសម្នាក់ ដែលមាក់ងាយនាងក្នុងសារឆ្លងឆ្លើយ។ អ្នកនាង និង បុរសនោះ ត្រូវគេឃើញផ្ទុះជម្លោះដាក់គ្នាទៅវិញទៅមក ដោយសំណេរឆ្លងឆ្លើយរបស់អ្នកទាំង គ្រាន់តែអានក៍ញាក់សាច់ជំនួស។ បន្ថែមពីលើការតបតដោយមិនសំចៃមាត់ អ្នកនាងក៍បានបង្ហោះសារដូចខាងក្រោយ បន្ទាប់ពីឈឺចិត្តនឹងការមាក់ងាយរបស់បុរសម្នាក់នោះផង។

អ្នកនាងសរសេរថា”បងប្អូនជួយស៊ែរអោយអាកញ្ចាស់ព្រើលនេះបានឃើញផង ហើយជួយអាវាបានល្បីផង???ដំបូងមិនចង់និយាយទេហើយក៏មិនចង់ជេរម៉ែដែរ តែអត់ទ្រាំមិនបាននឹងសំដីថោកទាបរបស់វា! នៅសុខៗផ្ញើរសារមកអែងអញ្ចឹងម៉ង ចង់សួរទៅកញ្ចាស់នឹងថាវាអត់មានប្រពន្ធមែន ហើយអត់មានកូនស្រីមែន? បានមកប្រើភាសាអញ្ចឹងដាក់គេ? សុទ្ធតែឯងតារាមានតំលៃពីណាហើយសុទ្ធតែឯងដង្កូវចេញពីអាចម៍??យ ចុះលោកឯងមានតំលៃជាងខ្ញុំជាតារាប៉ុណ្ណាទៅ ដែលមកប្រើសំដីថោកទាបនេះដាក់គេ? ហើយថាអោយខ្ញុំជាដង្កូវចេញពីអាចម៍ ចុះលោកឯងជាអីទៅ មានមើលខ្លួនឯងទេ? មុននឹងថាអោយគេ? អាណិតតែប្រព្ធនកូនលោកឯងទេបើគ្នាដឹងថាមានប្តី មានឪថោកទាបអញ្ចឹង មិនដឹងថាគ្នាខ្មាស់គេប៉ុណ្ណាទៅ? ថ្ងៃក្រោយមុននឹងឆាតថាអោយគេ សុំគិតផង ថាកូនគេ កូនយើង ប្រពន្ធគេប្រពន្ធយើង ម៉ែគេម៉ែយើង បើគេថាអោយអញ្ចឹងតើអ្នកឯងជាឪគេ ជាប្តីគេ ជាតាគេ អ្នកឯងមានអារម្មណ៍ម៉េច? ធ្វើជាមនុស្សរៀននិយាយសំដីអោយមានសុជីវធម៍ក្នុងខ្លួនផង ។????????
បងប្អូនជួយស៊ែរផង ហើយបើស្គាល់អាខោនវាជួយផ្ញើរអោយវាបានឃើញផង ហើយជួយចំណាំមុខវាទុកផង។
អរគុណទុកជាមុន”។
នៅមិនទាន់ដឹងថា សង្គ្រាមពាក្យសម្ដីរបស់អ្នកទាំងពីរនឹងបញ្ចប់ត្រឹមហ្នឹង ឬ មានការតបតពីភាគីម្ខាងទៀតនោះទេ តែអ្វីគេចាប់អារម្មណ៍ គឺការបង្ហោះរបស់អ្នកនាង កំពុងមានការចែកចាយ និងមានការបញ្ចេញយោបល់ទាំងអ្នកនិន្ទាអ្នកនាង និងអ្នកគាំទ្រអ្នកនាងច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here