ភ្លៀងមិនមែនជាឧបសគ្គ អតិថិជនក្រុមហ៊ុន សម្រស់ធម្មជាតិសម្រុកទៅយកកាដូកក្រើកថ្ងៃទី2 នៅផ្សារទំនើប K-Mall

0


នាថ្ងៃទី17 ខែមិថុនា ឆ្នាំ2023 ដែលជាថ្ងៃទី2 នៃមហាព្រឹត្តិការណ៍ចែកកាដូរ1ម៉ឺនកញ្ចប់ដើម្បីអបអរខួបគម្រប់7ឆ្នាំនៃការបើកដំណើរការក្រុមហ៊ុនសម្រស់ធម្មជាតិ បានប្រពឹត្តិទៅយ៉ាងរលូន និង ពោពេញទៅដោយស្នាមញញឹមដោយអតិថិជន ក៏ដូចជាភ្ញៀវដែលមកកំសាន្តនៅក្នុងបរិវេណផ្សារទំនើប K-Mall ផ្លូវវេងស្រេង គឺម្នាក់ៗសុទ្ធសឹងតែទទួលបានកាដូរផលិតផលសុខភាពពីអ្នកនាង ស្រីអូន គ្រប់ៗដៃ។

ឃើញថាសន្ទុះនៃការគាំទ្ររបស់អតិថិជនទាំងថ្មីទាំងចាស់សម្រុកមកច្រើនលើសលប់គួរឱ្យកត់សម្គាល់ក្នុងគោលបំណងមកទទួលបាននូវការប្រូម៉ូសិនដ៏ពិសេសពីក្រុមហ៊ុន សម្រស់ធម្មជាតិ ក៏ដូចជាមកបើកកាដូហ្វ្រីៗ ទោះស្ដិតក្នុងកាលៈទេសៈអាកាសធាតុមានភ្លៀងធ្លាក់ក៏សន្ទុះនៃការចូលរួមព្រឹត្តិការណ៍នេះនៅតែមិនថយចំនួនមនុស្សនោះឡើយ។

យ៉ាងណាក៏ឱកាសទទួលបាននូវប្រូម៉ូសិន ក៏ដូចជាទទួលបានកាដូនៅតែបន្តធ្វើឡើងរយៈពេល1ថ្ងៃទៀត ដោយប្រូម៉ូសិនពិសេសមិនធ្លាប់មានបែបនេះ នឹងបិទបញ្ចប់នៅថ្ងៃទី18 ខែមិថុនា ឆ្នាំ2023នេះ ដូច្នេះអតិថិជនរបស់ Coosea ក៏ដូចជាហ្វេនៗរបស់អ្នកនាង ស្រីអូន អាចមកទស្សនាការប្រគុំតន្ត្រី ក៏ដូចជាការបង្ហាញនូវក្បាច់គុណល្បុក្កតោផ្ទាល់ៗ និងចូលរួមលេងហ្គេមសប្បាយៗដើម្បីទទួលបានរង្វាន់ពិសេសៗនៅក្នុងបរិវេណផ្សាទំនើប K-Mall ជាន់ផ្ទាល់ដីបានចាប់ពីម៉ោង9ព្រឹក ដល់ម៉ោង10យប់ផងដែរ។



LEAVE A REPLY

Please enter your comment!
Please enter your name here