ភាពយន្តរឿង « ទីងមោងតាមាង » កំពុងផ្ទុះការចាប់អារម្មណ៍

0

ខណៈដែលភាពយន្តរឿង “ទីងមោងតាមាង” កាន់តែកៀកដល់ថ្ងៃដាក់បញ្ចាំងនាថ្ងៃទី៨ ខែ៦ នោះ ស្នាដៃមួយនេះ កំពុងបង្កើតអោយមានចម្ងល់យ៉ាងខ្លាំង ថានេះជាស្នាដៃភាពយន្តបរទេស ឬ ខ្មែរ ហើយជាស្នាដៃផលិតរបស់ផលិតកម្មណា។

បណ្ដាអ្នកគាំទ្រជាច្រើន កំពុងដាក់ការសង្ស័យថា នេះជាស្នាដៃផលិតកម្មសាស្ត្រាហ្វៀម ប៉ុន្តែទាស់ត្រង់ណា មានអត្តសញ្ញាណឈ្មោះផលិតកម្មថ្មីមួយទៅវិញ។ ស្របពេលដែលចម្លើយនៅតែមិនទាន់បានស្រាយ កាន់តែធ្វើអោយស្នាដៃភាពយន្តនេះ ត្រូវបានគេអន្ទះសារចង់អោយដល់ថ្ងៃលក់សំបុត្រឆាប់ៗ ដើម្បីអោយដឹងថា ភាពយន្តរឿង “ទីងមោងតាមាង” មានសាច់រឿងដូចម្ដេច មានឈុតរន្ធត់អ្វីខ្លះ ហើយជាស្នាដៃខ្មែរ ឬ ជាស្នាដៃប្រទេសជិតខាង។

តាមការប៉ាន់ស្មាន អារម្មណ៍ចោទសួរទាំងនេះ ពិតជាធ្វើអោយស្នាដៃទាំងមូល ទទួលបានការចាប់អារម្មណ៍ពីអ្នកទស្សនា ហើយសំនួរដែលហ្វេនៗកំពុងផ្ទុះការសួរឆ្លើយពេញផេកមួយចំនួន ដែលបានបង្ហោះនេះ មើលទៅមានតែតាមរោងកុន នៅថ្ងៃលក់សំបុត្រប៉ុណ្ណោះ ដែលស្រាយចម្ងល់បាន៕
វីដេអូ៖ https://youtu.be/QadZIpTyDFE

LEAVE A REPLY

Please enter your comment!
Please enter your name here