ម៉ូដែលតូច អមរា សូហ្វី លេចធ្លោរក្នុងមាគ៌ាសិល្បៈទាំងវ័យក្មេង

0

ទើបតែវ័យ៩ឆ្នាំក៏ពិតមែន ប៉ុន្តែកុមារី អមរា សូហ្វី កំពុងក្លាយជាពន្លកសិល្បៈដែលទទួលបានការចាប់អារម្មណ៍ម្នាក់ ដោយសារតែមុខមាត់ខ្យូតៗ និង ទេពកោសល្យសិល្បៈដ៏គួរអោយសរសើររបស់នាងតូច។ ជាក់ស្ដែងនៅក្នុងពិធីបង្ហាញម៉ូដ Fashion Show ដែលរៀបចំាឡើងដោយលោក Oliva Kong កាលពីថ្ងៃទី២៧ ឧសភា ឆ្នាំ២០២៣ គឺថាក្មេងស្រីរូប ទទួលបានភាពលេចធ្លោមិនអន់ឡើយ ជាមួយនឹងស្ទីលដើរយ៉ាងល្វតល្វន់ នៅលើកម្រាលព្រំ និង ភាពក្លាហាន នៅក្រោមក្រសែភ្នែក និង សំលេងទះដៃដ៏កងរំពងពីអ្នកចូលទស្សនា។

មិនត្រឹមតែទាក់ទាញក្នុងចំណោមម៉ូដែលជាក្មេងៗតែម្យ៉ាងទេ កុមារី អមរា សូហ្វី ក៏ជាបេក្ខភាពមួយរូប ក្នុងការប្រលង little miss Cambodia នាពេលកន្លងមកផងដែរ ទើបធ្វើអោយវត្តមានបង្ហាញខ្លួនរបស់នាងតូច ក្នុងកម្មវិធី Fashion Show ទទួលបានការចាប់អារម្មណ៍ខ្លាំង នៅពេលនាងដើរបង្ហាះម៉ូដ។ ស្របពេលម៉ូដសក់ និង សំលៀកបំពាក់ ដែលអ្នករៀបចំកម្មវិធី បានតម្រូវអោយនាងតូចគ្រងនាងថ្ងៃនោះ គឺថាមើលទៅទាក់ភ្នែកផង ទើបកាន់តែធ្វើអោយសម្រស់បែបខ្យូតៗ របស់នាងតូច គឺថាឃើញហើយ គួរអោយក្រឺតក្នាញ់គ្រប់ៗគ្នា។

ក្មេងស្រីរូបនេះ ក៏ត្រូវគេចាត់ទុកថា គឺជាពន្លកសិល្បៈ ដែលមានមហិច្ឆតាខ្ពស់ក្នុងវិស័យដើរម៉ូត វិស័យប្រកួតបវរកញ្ញា និង ក្នុងវិស័យសម្ដែងកុនផងដែរ ដោយគេជឿថា ឱកាស និង ទេពកោសល្យដែលនាងកំពុងតែមាន គឺពិតជាធ្វើអោយនាងតូច ជោគជ័យក្នុងមាគ៌ាសិល្បៈ នាពេលអនាគត។