វ៉ាន់ប៊ីនឹងធ្វើការហោះហើរទៅប្រទេសថៃនៅថ្ងៃទី ១២ខែ មិថុនា ឆ្នាំ2023 ដេីម្បីតំណាងមុខអោយកម្ពុជានៅក្នុងវេទិកា Miss International Queen 2023៕ នាងបានត្រៀមខ្លួនរួចរាល់សម្រាប់គាំទ្រនាខែមិថុនាខាងមុខនេះ ។សម្រស់នាងស្អាតខ្លាំងណាស់។ បវរកញ្ញាភេទទី៣ នេះ សម្រស់ឡេីងស្រទន់ អត្តចរិតដូចជាមនុស្សស្រីពិតៗ សំដីសុភាពរាបសា កិត្តិយសថ្លៃថ្នូរស័ក្ដិសមនិងតំណាងកម្ពុជានាថ្ងៃខាងមុខ ។
បវរកញ្ញា កែវភ្នែកធំនេះ ធ្លាប់បានលើកឡើងថា នាងនឹងខំតស៊ូប្រយុទ្ឋ ជាមួយបេសកម្មមួយនេះអោយ ល្អទោះលំបាកហត់នឿយបែបណា ក៍មិនបោះបង់។ នេះជាអ្វីដែលនាង បានសង្ឃឹម និងចង់ឃើញយូរមកហើយ។ បើតាមដឹង វ៉ាន់ប៊ីនបាន ត្រៀមយកឈុតសម្លៀកបំពាក់ជាច្រើនឈុត សម្រាប់ ប្រឡង ដោយ១ថ្ងៃប្រើ៣ឈុត ខណៈការប្រកួត មានរយៈពេល១៣ថ្ងៃ។ ហ្វេនៗ សូមចូលរួមផ្តល់កម្លាំងចិត្ត ហើយរំពឹងថា នាងនិងខិតខំយកឈ្នះផ្នែកណាមួយ ដូចរៀមច្បង សៃ ហ្វុនមិនខាន។






