​ខណៈថៃប្រកាសបិទចោល! តារាចម្រៀងខ្មែរ ចេញបទ«ឈឺណាស់»ទាំងមានសំឡេងជេរប្រទិច

0

ភ្ញាក់ផ្អើលទៀតហើយ បន្ទាប់ពីតារាចម្រៀងថ្មីម្នាក់ បានបញ្ចេញបទ«ឈឺណាស់»ដោយក្នុងបទនោះ គឺនាងចម្លងសំលេងថ្ងូរយ៉ាងស្រើបស្រាល តាមលំនាំតារាចម្រៀងថៃ ដែលនៅប្រទេសថៃគឺបទមួយនេះត្រូវបានប្រកាសបិទ ដោយតារាចម្រៀងដែលបានចេញច្រៀងបទនោះ ក៏រងបណ្ដឹងជុំវិញថាបានផលិតបទដែលខ្វះសីលធម៌ ធ្វើអោយមានប្រតិកម្ម។
តារាចម្រៀង គ្រីប លក្ខិណា ដែលជាម្ចាស់បទ ត្រូវបានគេសរសើរថាច្រៀងបានល្អមិនចាញ់តារាចម្រៀងថៃ ប៉ុន្តែក្រឡេកទៅមើលសំឡេងជេរប្រទិចចំពោះនាងក៏ខ្លាំងណាស់ដែរ ជាពិសេសស្ទីលថ្ងូរយ៉ាងស្រើបស្រាលរបស់នាងនៅក្នុងបទចម្រៀងទាំងមូល។

បទចម្រៀង«ឈឺណាស់» ដែលទើបតែចេញបង្ហោះនៅលើយូធូបក្ដៅៗនេះ គឺជាបទចម្លងទាំងស្រុងពីបទ«ថ្ងូរហៅឈ្មោះបង» ដែលនៅប្រទេសថៃ គេឃើញមានការប្រកាសបិទចោលដោយក្រសួងរដ្ឋ ហើយម្ចាស់បទ និងអ្នកនិពន្ធត្រូវរងបណ្ដឹង។ អ៊ីចឹងហើយទើបម្នាក់ៗមានការភ្ញាក់ផ្អើលមិនតិចទេ ដែលចម្រៀងស្អុយកក្រើកសង្គមថៃមួយនេះ ត្រូវបានតារាចម្រៀងចម្លងយកមកច្រៀង ហើយចម្លងទាំងស្ទីលថ្ងូរ ដែលស្ដាប់ហើយធ្វើអោយទើសត្រចៀកអ្នកស្ដាប់ភាគច្រើន។ មានការប៉ាន់ស្មានថា តារាចម្រៀងដែលហ៊ានចេញបទចម្រៀងចម្លងនេះ មិនមែនមិនដឹងពីការរិះគន់នោះទេ តែទំនងជាចង់អោយគេមានគេរិះគន់ និងចង់អោយគេឆាប់ស្គាល់ច្រើនជាង ទើបមិនខ្វល់ពីការជេរប្រទិច ហើយចម្លងយកមកច្រៀង ដោយចម្លងទាំងស្ទីលថ្ងូរច្រើនបែប ធ្វើអោយស្ដាប់ហើយមានអារម្មណ៍ស្រើបស្រាលដល់អ្នកស្ដាប់បទនេះ។

លោក ម៉ៃ សុគន្ធ បានរិះគន់បទចម្រៀងខ្មែរមួយបទនេះ ដោយលោកសរសេរថាបើជ្រុលចម្លងបទចម្រៀងរបស់គេមកច្រៀង មិនមិនចម្លងបទដែលល្បីក្នុងផ្លូវល្អៗ ថីមកចម្លងបទចម្រៀងដែលក្នុងសង្គមថៃគេប្រកាសបិទចោល ស្របគ្នាម្ចាស់ចម្រៀងត្រូវគេដាក់បណ្ដឹង។ អ្វីដែលលោករិះគនគឺថាហេតុអ្វីមិនចម្លងតែសាច់ភ្លេង និងខ្លឹមសារ ចាំបាច់ចម្លងដល់ទៅស្ទីលថ្ងូរដែលមិនខុសពីធ្វើរឿងអាម៉ាស់ក្នុងវិស័យចម្រៀងរបស់ខ្មែរបែបនេះ។ ចង់ដឹងថាបទនេះ ស្ដាប់ហើយទើសត្រចៀកកម្រិតណា តោះរីករាយស្ដាប់កម្សាន្ត៖

LEAVE A REPLY

Please enter your comment!
Please enter your name here