ថ្នាក់ដឹកនាំក្រសួងអប់រំ លើកទឹកចិត្តសកម្មភាព ថ្នាក់ដឹកនាំ និង ទូតសុឆន្ទៈ សមាគមដំរី

0

កាលពីព្រឹកថ្ងៃទី ២៦ ឧសភា ២០២៣ ថ្នាក់ដឹកនាំ សមាគមអភិរក្សដំរីខ្មែរ អៃរាវត្តា និង ទូតសុឆន្ទៈសមាគមចំនួន៥រូប រួមមាន កញ្ញា ឌួង ហ្សូរីដា, លោក VJ ហេរ៉ូ, លោក ផាត់ តារារដ្ឋ ស្ថាបនិកគ្រួសារតារាកម្ពុជា, អ្នកនាង សច័ន្ទ ដានី តារាសម្ដែង, និង លោក រុន ណាកូ ពិធីករ បានចូលសម្ដែងការគួរសមថ្នាក់ដឹកនាំក្រសួងអប់រំ ដឹកនាំដោយឯកឧត្តម សាម៉ឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ និង មន្ត្រីក្រសួងនៅទីស្ដីការក្រសួង។

ក្រោយជំនួបរយៈពេលជាង២ម៉ោង ឯកឧត្តម សាម៉ឺឌី ស៊ីវឌ្ឍនា បានប្រកាសគាំទ្រចំពោះសកម្មភាពរបស់សមាគម និង បានចាត់ទុកថា ការអភិរក្សសត្វដំរី គឺការលះបង់ដ៏កម្រមួយ របស់គ្រួសារ លោកស្រី ចិន្តា ក្លេ-ខៃ ដែលជាប្រធានសមាគម ដែលគួរតែទទួលបាន ការគាំទ្រ ពីគ្រប់មជ្ឈដ្ឋាន។ ឯកឧត្តម និង ក្រុមការងារ បានបង្ហាញពីការសាទរចំពោះឆន្ទៈរបស់ប្រធានសមាគម និង ទូតសុឆន្ទៈទាំងអស់ ដែលរួមគ្នាបំផុសពីការអភិរក្សសត្វដំរី និង ថាក្រសួងរីករាយពេញទំហឹងក្នុងការផ្សព្វផ្សាយ និង ជួយផ្នែកមួយចំនួន ដើម្បីអោយការអភិរក្សដំរី របស់សមាគម កាន់តែទទួលបាននូវការយកចិត្តទុកដាក់ និង ការចាប់អារម្មណ៍ពីគ្រប់មជ្ឈដ្ឋាន។

LEAVE A REPLY

Please enter your comment!
Please enter your name here