SEAGAME ចប់ភ្លាម សុខ សីឡាលីន អរគុណបណ្ដារប្រទេសASEAN ចំពោះស្មារតីគាំទ្រវិស័យកីឡាពេញទំហឹង

0

គណៈកម្មាការ ប្រឡង ចម្រៀង ខេមបូឌា អាយឌល រដូវកាលទី២ សុខ សីឡាលីន មិនខុសពី សិល្បករមួយចំនួន បឆនបង្ហាញអារម្មណ៍ រីករាយ ដែលកម្ពុជា ទទួលជោគជ័យ លើ ការគ្រប់គ្រង កីឡាសុីហ្គេម លើកទី៣២។ នេះជារឿងស្មានមិនដល់ ទាំងសិល្បៈ ផ្ទាំងទស្សនីយភាព និង លើគ្រប់វិញ្ញសាកីឡាទាំងអស់ដែល យើងទទួល បានមេដាយ។

សុខ សីឡាលីន បាន សរសេរ ពេលសម្តែងថា «ព្រឹត្តិការណ៍បិទ SEAGAMES ដ៏អស្ចារ្យរបស់កម្ពុជាថ្ងៃទី17 ខែឧសភា ឆ្នាំ2023 ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ នាងខ្ញុំជាតារាចម្រៀងពិតជាមានកិត្តិយស និងមោទកភាពដែលបានច្រៀង និងសម្តែងក្នុងព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយនេះកម្ពុជា ធ្វើបានយ៉ាងអស្ចារ្យ ក្រោមម្លប់ សន្តិភាព និងការអភិវឌ្ឍន៍ធ្វើអោយកម្ពុជាមានកិត្តយសស្មើរមុខស្មើរមាត់លើឆាកអន្តរជាតិ និងពិភពលោកទទួលស្គាល់។ អរគុណបណ្តាប្រទេសអាស៊ានជាមិត្តទាំងអស់ និង ឆន្ទៈស្មារតីសាមគ្គីភាពគ្នា កីឡារស់ក្នុងសន្តិភាព។ អរគុណកីឡាករ កីឡាការនី អត្តពលិកទំាងអស់ដែលខិតខំដើម្បីកិត្តិយសមុខមាត់ប្រទេសកម្ពុជាយើង។អរគុណសម្តេចពុក សម្តេចម៉ែ និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់អរគុណសន្តិភាព »។

ប៉ុន្មានឆ្នាំនេះ សុខ សីឡាលីន មានយីអ៊ុនល្អ ក្នុងសិល្បៈក្រោយ ក្លាយជាមេប្រយោគ ក្នុងកម្មវិធីប្រឡង ចម្រៀងធំៗ លំដាប់ពិភពលោក ដែលទូរទស្សន៍ហង្សមាស ផលិតឡើង។ នាង បានសាងស្នាដៃល្អលើ ការងារទើបឆក់ឱកាសបានតំណែងធំៗ គួរមោទនភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here