ចង់លើសជាតិស្ករ ពេលឃើញរូបថត Pre-wedding ចៅខ្មែរ និងស្វាមី

0

នៅថ្ងៃទី១២ វិច្ឆិកានេះ អាពាហ៍ពិពាហ៍ផ្លូវការរបស់តារាសម្ដែងលោក ចៅខ្មែរ និងគូស្នេហ៍បុរសដូចគ្នានឹងកើតឡើង ដោយអ្នកទាំងពីរត្រូវគេឃើញចុះទៅថតរូបថតសម្រាប់ដាក់តាំង និងធ្វើជាវីដេអូបង្ហាញភ្ញៀវដែលគ្រាន់តែឃើញរូបហើយ គឺពិតជាសរសើរនឹងគូស្នេហ៍មួយគូនេះយ៉ាងខ្លាំង ដោយសារតែស្វីត ផ្អែមល្ហែម ចង់លើសជាតិស្ករ។ រូបថតប៉ុន្មានសន្លឹករបស់អ្នកទាំងពីរ នារីៗដែលមិនទាន់មានដៃគូស្នេហាពិតជាលាន់មាត់ ដោយសារតែបុរសៗស្រឡាញ់គ្នាស្វីតៗយ៉ាងនឹង ទើបធ្វើអោយនារីមួយចំនួនប្រឈមនឹងខ្វះគូស្នេហ៍។

រូបថតដែលបង្ហាញពីភាពផ្អែមល្ហែម អមដោយទេសភាពស្រស់ស្អាតកប់នេះ គ្មានអ្នកណាមិនចាប់អារម្មណ៍នឹងគូស្នេហ៍របស់ចៅខ្មែរនោះទេ ជាពិសេសនៅពេលដែលគេដឹងថាអាពាហ៍ពិពាហ៍ធំមួយ ដែលជាអាពាហ៍ពិពាហ៍ភេទដូចគ្នាមិនធ្លាប់មានរបស់អ្នកសិល្បៈ នឹងលេចរូបរាងយ៉ាងធំដុំ។

ជាមួយនឹងការបង្ហាញរូបថត ដែលធ្វើអោយគេឃើញហើយចង់លើសជាតិស្ករ អ្នកទាំងពីរក៏រមែងបង្ហាញពីទំនាក់ទំនងអត់គ្នាមិនបាន ដែលអាចនិយាយបានថាស្នេហាប្រុសស្រីមួយចំនួន មិនអាចប្រដូចបានផងដែរ។

តារាសម្ដែងចៅខ្មែរ បញ្ជាក់ថា លោក នឹងរៀបការជាមួយគូស្នេហ៍ គឺលោក ខេមរិន្ទ ដោយគ្មានគ្រួសារទាំងសងខាតជំទាស់នោះទេ ដោយចាស់ទុំទាំងសងបានគាំទ្រកុំអោយអ្នកទាំងពីរប្រេះឆាពីរគ្នាដាច់ខាត ទើបលោក និងគូស្នេហ៍សម្រេចរៀបការជាមួយគ្នានៅថ្ងៃទី១២ វិច្ឆិកានេះ នៅបុរីលឹមឈាងហាក់វាលស្បូវ បន្ទាប់ពីអ្នកទាំងពីរចាប់ដៃគ្នារកស៊ីតាមអនឡាញ ហើយសល់លុយសល់កាក់ទិញបានផ្ទះរួមគ្នា ដែលប្រើជាទីតាំងពិធីមង្គលការនោះ។ ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ក៏ត្រូវចៅខ្មែរអះអាងថាជាថ្ងៃសម្ពោធផ្ទះរួមគ្នា និងថ្ងៃរំលឹកចំណងស្នេហ៍ច្រើនឆ្នាំជាមួយគ្នាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here