ឆាយ បូរ៉ា សម្រេចដាក់បញ្ចាំងរឿង«ឃ្លាតទៅសែនឆ្ងាយ»ឡើងវិញ

0

គ្មានអ្នកណាមិនដឹងនោះទេថា ភាពយន្តរឿង«ឃ្លាតទៅសែនឆ្ងាយ»បានក្លាយជាភាពយន្តល្បីល្បាញក្នុងពេលដែលដាក់បញ្ចាំងលក់សំបុត្រ ដោយក្រៅពីធ្វើអោយរញ្ជួយក្នុងស្រទាប់មហាជនក្នុងស្រុក ក៏មានអ្នកសារព័ត៌មានអន្តរជាតិជាច្រើនចុះមកផ្ដិតពីការគាំទ្ររបស់ភាពយន្តនេះផងដែរ។ ជាមួយនឹងការគាំទ្រនេះ លោក ឆាយ បូរ៉ា ដែលជាម្ចាស់ផលិតកម្ម និងជាផលិតករ បានសម្រេចដាក់បញ្ចាំងភាពយន្តនេះជាថ្មី នៅថ្ងៃទី១៦ វិច្ឆិកា ខាងមុខ ដោយការដាក់បញ្ចាំងលើកនេះ មិនមែនដើម្បីកើបលុយដាក់ហោប៉ៅទេ ប៉ុន្តែគឺដើម្បីជាប្រយោជន៍ដល់សមាគមន៍ទាំងមូល។

លោក ឆាយ បូរ៉ា ប្រធានសមាគមន៍ភាពយន្តកម្ពុជា បានថ្លែងបញ្ជាក់ថាការដាក់បញ្ចាំងលក់សំបុត្រភាពយន្តរឿង«ឃ្លាតទៅសែនឆ្ងាយ»នៅថ្ងៃទី១៦ វិច្ឆិកានេះ គឺដើម្បីប្រមូលថវិកាពីការលក់សំបុត្រយកមកទ្រទ្រង់នៅក្នុងសមាគមន៍ទាំងមូល។ លោកអះអាងថា នេះជាមធ្យោបាយល្អមួយដែលអាចអោយសមាគមន៍ភាពយន្តកម្ពុជា មានកញ្ចប់ទឹកប្រាក់សម្រាប់ទ្រង់ទ្រង់សកម្មភាព ហើយក៏មានន័យថាស្នាដៃដែលលោកផលិតឡើង ក្រោមការគាំទ្រក្នុងរឿង«ឃ្លាតទៅសែនឆ្ងាយ» បានរួមចំណែកជួយដល់វិស័យសិល្បៈ និងភាពយន្តខ្មែរ តាមរយៈជួយដាក់បញ្ចាំង ហើយប្រមូលថវិកាដែលទទួលបានតម្កល់ជាប្រយោជន៍របស់សមាគមន៍។

លោក ឆាយ បូរ៉ា ប្រកាសថា ភាពយន្តនេះ នឹងកំណត់លក់សំបុត្រក្នុងតម្លៃ១ម៉ឺនរៀល ដោយទិញពីរសំបុត្រថែម១ ហើយការដាក់បញ្ចាំងគឺនៅថ្ងៃទី១៦ វិច្ឆិកា នៅសាលមហោស្រពចតុមុខ និងរោងភាពយន្តលីជេន អេដេន ដោយលោកប្រកាសការទស្សនាភាពយន្តមួយនេះ គឺស្មើនឹងជួយទ្រង់ទ្រង់ដល់សកម្មភាពរបស់សមាគមភាពយន្តកម្ពុជា ដើម្បីអោយស្ថាប័ននេះកាន់តែមានលទ្ធភាពពង្រីកខ្លួនជួយដល់វិស័យភាពយន្តក្នុងស្រុក៕

LEAVE A REPLY

Please enter your comment!
Please enter your name here