បេក្ខភាពMGT2023 មកពីបណ្ដាខេត្តក្រុងនៃប្រទេសថៃទាំង80រូប លេចធ្លោពីមួយវគ្គទៅមួយវគ្គ

0

កាន់តែក្តៅឡើង បណ្តាស្រីស្អាតខ្ទង់៨០រូប មកពីខេត្តក្រុងនានា ជុំវិញ ប្រទេសថៃ បានមកជួបជុំគ្នា បង្ហាញទេពកោសល្យរៀងៗខ្លួន ឆ្ពោះរកភាពលេចធ្លោ ពីសំណាក់ អ្នកឃ្លាំមើល និងអ្នកជំនាញសិល្បៈ។ ច្រើនវគ្គមកហើយបានបង្ហាញលើវេទិកា ថែមទាំងមានការផ្សាយបន្តផ្ទាល់ អោយហ្វេនៗនៅប្រទេសថៃ បានតាមដានទស្សនា និងហ្វេនៗនគម្ពុជា ក៍បានដឹងផងដែរ។ ។ អ្នកទស្សនា មានការជក់ចិត្តព្រោះថា គ្រប់នារីដែលមកប្រកួតហើយ គ្រងឈុតប្រពៃណី ជាតិឃើញថា ស្អាតខ្លាំងតែម្តង។

បណ្តាស្រីស្អាតរៀងស្វែលៗទាំងនោះ មានភាពទាក់ទាញម្យ៉ាងៗម្នាក់ៗ ហើយមានការរំលេចនូវភាពក្លាហានស្វាហាប់មិនចាញ់គ្នានោះទេ។ ឆ្លងកាត់ប៉ុន្មានវគ្គ កន្លងមកនេះ បវរកញ្ញា មកពីខេត្តក្រុងមួយចំនួន ឃើញថា ទាញបានការកត់សម្គាល់ច្រើនពី មហាជនអ្នកទស្សនា មាន ឈៀងម៉ៃ ត្រាច ឈុនបុរី ក្រុងថេប ក្រាក់ប៊ី ជាដើម។ យ៉ាងណានៅមានជើងខ្លាំងផ្សេងទៀត ក៍ក្លាហាន មិនអន់ដែរ ព្រោះលទ្ឋផលមិនទាន់ដឹងថាអ្នកណាជាតួឯកពិតប្រាកដ គ្រងមកុដដ៍មានតម្លៃនេះបាន។

ការប្រកួតMiss Grand កំពុងតែទទួលបាន នូវភាពទាក់ទាញ បណ្តាប្រទេសនានាជុំវិញពិភពលោក រាប់ទាំងកម្ពុជាយើងផងដែរ។ កម្មវិធីដ៍ល្បីនេះ បង្កើតឡើងដោយប្រទេសថៃ ហើយមានការកំណត់នូវវិញ្ញាសា សំខាន់ៗ ដើម្បីស្វែងរកអ្នកវ័យឆ្លាតតាមរដូវកាល។ ចំពោះកម្ពុជាយើងក៍កំពុងទទួលបាន ចំណាប់អារម្មណ៍ខ្លាំងនិង សម្បូរអ្នកតាមដានមិនអន់ជាងគេនោះឡើយ។ ឆាប់ៗនេះ កម្ពុជាក៍ត្រៀមរៀបចំរកបេក្ខភាពថ្មីសម្រាប់ឆ្នាំ២០២៣នេះ ដោយថែមទាំង ប្តូរអ្នករៀបចំថ្មី ទម្រង់ថ្មី ដែលគេស្គាល់ថា ជាតារាអនឡាញ និងជាអតីត តារាម៉ូឌែល អ្នកនាង អុឹម សុគន្ឋា។

LEAVE A REPLY

Please enter your comment!
Please enter your name here