លោកឧកញ៉ា ឈិន សុង និង លោកជំទាវ ចែកអំណោយទ្រង់ទ្រាយធំ មុនចូលឆ្នាំ

0

កាលពីព្រឹកថ្ងៃទី១៣ មេសា ឆ្នាំ២០២៣ មុននេះ លោកឧកញ៉ា ឈិន សុង និង លោកជំទាវ កាំង ហ្គិចសៀម ព្រមទាំងក្រុមគ្រួសារ បានចែកអំណោយទ្រង់ទ្រង់ធំ រហូតដល់១៦៣គ្រួសារ ដើម្បីផ្ដល់ជាស្បៀងអាហារ និង ថវិកាជូនដល់ប្រជាពលរដ្ឋដែលខ្សត់ខ្សោយ ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ។ នៅក្នុងពិធីនោះ លោកឧកញ៉ា និង លោកជំទាវ ក៏បានគៀងគរសប្បុរសជនផ្សេងទៀត អោយបានចូលរួម ដោយអ្នកដែលមកចូលរួម ក៏បានបរិច្ចាគថវិកាបន្ថែមពីលើដើម្បីផ្ដល់ជូនពលរដ្ឋដែលមកទទួលអំណោយនាថ្ងៃនោះផងដែរ។ មន្ត្រីអាជ្ញាធរ ដូចជាលោកអភិបាលស្រុក និង តំណាងភូមិ តំណាងឃុំ ជាដើម ក៏បានបង្ហាញវត្តមាន ជាកិត្តិយសនៅក្នុងពិធីនោះ។

លោកឧកញ៉ា ឈិន សុង បញ្ជាក់ថា ពិធីចែកអំណោយមុនថ្ងៃចូលឆ្នាំបែបនេះ គឺលោកធ្វើឡើងរាល់ឆ្នាំ លើកលែងតែពេលកូវីតបិទខ្ទប់ប៉ុណ្ណោះ។ លោកថាសប្បាយចិត្តដែលបានចែកទាន ដល់អ្នកខ្សត់ខ្សោយ ហើយកាន់តែសប្បាយនៅពេលបានឃើញស្នាមញញឹមរបស់បងប្អូនយើង បង្ហាញពីអារម្មណ៍សើចសប្បាយ។ មិនខុសគ្នាដែរ លោកជំទាវ កាំង ហ្គិចសៀម ក៏បានបញ្ជាក់ផងដែរថា លោកជំទាវក៏នឹងមានគម្រោងចែកទានបែបនេះ អោយបានរាល់ឆ្នាំ ដើម្បីអោយបងប្អូនដែលមានជីវភាពខ្វះខាត បានដោះទ័លមួយផ្នែក។ លោកជំទាវថា កាលពីថ្ងៃទី៧ មេសា កន្លងទៅ លោកជំទាវ និង ស្វាមី ក៏បានបរិច្ចាគចំនួន១ម៉ឺនដុល្លារ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ ដើម្បីអបអរថ្ងៃខួបកំណើតរបស់ស្វាមី គឺលោកឧកញ៉ា ឈិន សុង ដោយលោកជំទាវយល់ថា គឺជារឿងដ៏ប្រសើរមួយ ដែលជ្រើសថ្ងៃកំណើតរបស់ស្វាមី ធ្វើជាការចែករំលែកទានដល់អ្នកខ្សត់ខ្សោយ និង ដល់សង្គម។

LEAVE A REPLY

Please enter your comment!
Please enter your name here