លេងឈុតធំ ប៉ាច គីមមួយ គ្រងឈុត ពាក់មកុដ ក្នុងថ្ងៃខួបកំណើត ស្អាតដូចបវរកញ្ញា

0

តារាចម្រៀងកញ្ញា ប៉ាច គីមមួយ បានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងសម្រស់ដ៏ឆ្វាចក្នុងឈុតរាត្រីសមោលស ព័ណ៌មាស មានបំពាក់មកុដ ប្រៀបដូចបវរកញ្ញាបង្ហោះលើបណ្ដាញសង្គម អមដោយឃ្លោងឃ្លាជូនពរខ្លួនឯងនៅក្នុងថ្ងៃពិសេសរបស់ខ្លួនគឺខួបកំណើតកាលពីថ្ងៃទី 03 ខែ មេសា ថ្មីៗនេះថា៖

កម្រឃើញកញ្ញាលេងខ្លួនបែបនេះ ដែលចាត់ទុកថាជាស្ទីលនៃការតុបតែងខ្លួនមួយបែបដែលជួយលើកសម្រស់កញ្ញារហូតអ្នកខ្លះលាន់មាត់សរសើរ និង សឹងមើលមិនចង់ស្គាល់ ដោយសារជាធម្មតា កញ្ញាលេងខ្លួនបែប cute cute ជាមួយសម្លៀកបំពាក់ឡើងឆាកតន្ត្រី ខុសប្លែកលើកនេះកញ្ញាប្ដូមកជាឈុតបែបបវរកញ្ញា អមដោយមកុដគ្របលើសក់គួរឱ្យទាក់ទាញ។

អ្នកគាំទ្រជាច្រើនបានលាន់មាត់សរសើរថាដូចម្ចាស់ក្សត្រី និង ផ្ញើរសារជូនពរថ្ងៃកំណើតជាហូហែរដល់កញ្ញា ព្រមទាំងពាក្យជូនពរហើយក៏មានការចែកចាយមួយចំនួននៅក្នុងបណ្ដាញសង្គមជម្រុញឱ្យ គីមមួយ ចូលប្រឡូកក្នុងវិស័យបវរកញ្ញា ដើម្បីបន្ថែមអាជីព ព្រោះបើយោងនឹងរូបសម្រស់ សមត្ថភាព ព្រមទាំងចំណេះដឹងរបស់កញ្ញាគឺពិតជាសាកសម និង គ្រងតំណែងណាមួយពិតណាស់។

យ៉ាងណានេះគ្រាន់តែជាសារបង្ហោះលេងរបស់កញ្ញា នៅក្នុងថ្ងៃខួបកំណើតរបស់ខ្លួន ហើយគ្រាន់តែជាសារនិយាយលេងពីសំណាក់អ្នកគាំទ្រតែប៉ុណ្នោះ ព្រោះគេដឹងហើយថា ស្រីស្អាត ប៉ាច គីមមួយ ក៏កំពុងតែមមាញឹកនៅក្នុងវិស័យចម្រៀង ហើយខ្លួននាងក៏មានម្ចាស់បេះដូងដែលត្រៀមនឹងដឹកដៃគ្នាចូលរោងការនាពេលខាងមុខរួចជាស្រេច ដូច្នេះហើយកញ្ញាក៏កំពុងតែបំពេញកាតព្វកិច្ចការងាររបស់ខ្លួនឱ្យបានល្អបំផុតនាពេលបច្ចុប្បន្នដើម្បីស្រវ៉ាយកកេរ្តិ៍ឈ្មោះល្អនៅក្នុងវិស័យសិល្បៈ។

LEAVE A REPLY

Please enter your comment!
Please enter your name here