អតីតបវកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ2018 ឌី លីកា បន្ថែមអាជីពថ្មី

0

អ្នកនាង ឌី លីកា អតីតម្ចាស់មកុដនៃកម្មវិធីបវរកញ្ញាឯកដ៏ល្បីមួយរូបដែរ បានចំណាយពេលវេលា ជាច្រើនខែ ដើម្បីងាកទៅធ្វើរឿងផ្ទាល់ខ្លួនយ៉ាងមមាញឹក។ ដោយគេសង្កេតឃើញយូរៗអ្នកនាងអើតមុខក្នុង វេទិកាសិល្បៈម្តងម្កាល បើទោះជាមានការសំណូមពរអោយនាងចេញសម្តែង ដើរកាច់រាងបង្ហាញម៉ូដ ដូចបវរកញ្ញាផ្សេងៗ។ យ៉ាងណា ឌី លីកា នៅតែរកចន្លោះវិលអុកឡុកសិល្បៈ មិនទាន់បានទោះជានៅ ស្រឡាញ់ ស្របពេលមុខរបរថ្មី របស់នាងកាន់តែប្រសើរឡើងនឹកស្មានមិនដល់។

ឃ្លាតឆ្ងាយពីជ្រុងសិល្បៈអស់ជាច្រើនខែអតីតបវរកញ្ញាដ៏មានសម្រស់រូបនេះ ស្ទើរតែធ្វើ អោយគេភ្លេចមុខកំពុងងាកខ្លួនទៅ បំពេញមុខរបរដែលជាកិច្ចការងារ ដែលខ្លួនពេញចិត្តហើយក៏ទទួលបានការគាំទ្រពីសំណាក់អតិថិជនគួរឱ្យភ្ញាក់ផ្អើលដែលចាត់ទុកថានេះជាភាពជោគជ័យដ៏ធំមួយនៅក្នុងវិស័យអាជីវកម្មដែលអ្នកនាងកំពុងប្រកបរបរដើម្បីបន្ថែមពីអាជីពសិល្បៈ។ ឌី លីកា ដែលជាស្រីស្អាតម្នាក់ តែងតែមានការពេញចិត្តសំណាក់ពីផលិតករ ចង់ហៅសម្តែង ប៉ុន្តែនាង មិនសូវជាមានពេលវេលាគ្រប់គ្រាន់ ទើបងាកមកជ្រោងការងារផ្ទាល់ខ្លួនសិនព្រោះជាឆ្នាំងបាយដ៏សំខាន់មិន និង អាចខ្វះបាន ម្លោះហើយនាងបានត្រឹមតែនឹករលឹក សិល្បៈ ព្រមទាំងមិត្តរួមការងារជារឿយៗ។

ឌី លីកា បានអោយដឹងថា នាងនៅតែឆ្លៀតពេលចូលសិល្បៈម្តងម្កាល ប្រសិនបើទំនេរពីការងារ មិនទាន់ដាច់ចិត្តចោលពោល អោយតែកម្មវិធីសំខាន់ៗ មានហើយអាចបង្ហាញវត្តមានបាន នាងសប្បាយចិត្តចូលរួម។ តារាមុខកាត់ឥណ្ឌា រូបនេះលើកឡើងទៀតថា « ខ្លួនសព្វថ្ងៃ បានក្លាយជាម្ចាស់ហាង សាឡន មួយកន្លែង ដែលស្ថិតនៅក្បែរផ្សារ បឹងសាឡាង ។ លើសពីនេះនាងបាន លក់ផលិតផលប្រចាំក្រុុមហ៊ុន សម្រស់ធម្មជាតិ ដែលរបរទាំង២នេះ កំពុងដើរ ហើយបង្កអោយអ្នកនាងរវល់ ជាពិសេសផ្នែកសាឡន ធ្វើសក់ផាត់មុខ ចំរដូវកាលមានកម្មវិធីបុណ្យការដូចសព្វថ្ងៃនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here