ការប្រកួតប្រជែងបឋម Mister Supranational Cambodia កាន់តែរកឃើញអ្នកខ្លាំង

0

ថ្វីត្បិតតែមិនទាន់មានការប្រកាសដោយគណកម្មការផ្ដល់ពិន្ទុនៅឡើយ ប៉ុន្តែក្រោយបញ្ចប់ការបង្ហាញសមត្ថភាពក្នុងវគ្គប្រកួតប្រជែងបឋម Mister Supranational Cambodia 2023 កាលពីថ្ងៃទី២៩ មីនា ២០២៣ នៅអាគារ Morgan Tower កោះពេជ្រ គឺទស្សនិកជនច្រើនណាស់ កត់សម្គាល់ឃើញពីបេក្ខជន ដែលសក្កសមជាម្ចាស់ពាន និង ចូលTop 10។ ក្នុងចំណោមបេក្ខជនទាំង៣៥រូប បេក្ខជនខ្លះ ត្រូវគេដៅ ក្នុងការព្យាករណ៍ សម្រាប់តំណែង ដែលនឹងប្រកាសនៅថ្ងៃប្រកាសលទ្ធផល នាថ្ងៃទី២ មេសា ខាងមុខនោះផង។

លោក អ៊ិន សុភិន អ្នករៀបចំកម្មវិធីបានលើកឡើងថា សម្រាប់ការប្រកួតនេះ គឺមានទាំងការជ្រើសយកបេក្ខនារី និង បេក្ខជន ដោយក្រុមនារីនឹងប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី១ មេសា និង ក្រុមបុរស នឹងប្រកួតផ្ដាច់ព្រ័ត្រនៅថ្ងៃទី២ មេសា។ លោកថាការប្រកួតមួយនេះ គឺលោក និង គណកម្មការ នឹងជម្រើសអោយបានបេក្ខនារីដែលល្អ និង បេក្ខជនដែលមានសមត្ថភាព ដើម្បីអោយបេក្ខភាព Miss and Mister Supranational 2023 អាចតំណាងអោយកម្ពុជា ប្រកបដោយកិត្តិយស ទៅប្រកួតលើឆាកអន្តរជាតិ។ លោកក៏ថ្លែងអំណរគុណផងដែរ ដល់គ្រួសារតារាកម្ពុជា ដែលបានដឹកនាំក្រុមសិល្បករមួយចំនួន ទៅចូលរួមទស្សនាការប្រកួត ដើម្បីបំផុស និង លើកទឹកចិត្ត ដល់កម្មវិធី។

LEAVE A REPLY

Please enter your comment!
Please enter your name here