បទ « គ្រលាស់ » របស់ផលិតកម្ម BN ទទួលបានពានរង្វាន់ បទចម្រៀងចូលឆ្នាំខ្មែរក្បាច់រាំបែបសម័យទំនើបប្រចាំឆ្នាំ ក្នុងកម្មវិធី PMA2023

0

ចាត់ទុកថាជាជោគជ័យដ៏ធំមួយទៀតរបស់ផលិតកម្ម BN ដោយស្នាដៃ Original Song ដំបូងរបស់ខ្លួនមានចំណងជើងថា « គ្រលាស់ » ដែលជាការបកស្រាយរបស់តារាចម្រៀងជើងចាស់លោក ពូឃ្លាំង និង កញ្ញា សំណាង សូរិយា បានទទួលជ័យលាភីពានរង្វាន់ផ្នែក « បទចម្រៀងចូលឆ្នាំខ្មែរក្បាច់រាំបែបសម័យទំនើបប្រចាំឆ្នាំ » នៅក្នុងមហាព្រឹត្តិការណ៍លើកទី2ដ៏ធំអស្ចារ្យប្រចាំប្រទេសកម្ពុជា Pleng Music Awards 2023 រៀបចំឡើងដោយក្រុមហ៊ុន Smart Axiata កាលពីថ្ងៃទី 18 ខែមីនា កន្លងទៅថ្មីៗនេះ។

បទ « គ្រលាស់ » នេះផងដែរក៏កំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តយុវវ័យជំនាន់ថ្មីមិនទាន់សាបនៅឡើយទេ ដែលសូម្បីតែការបង្ហោះនៅក្នុង YouTube Channel ផ្លូវការណ៍របស់ផលិតកម្ម BN ក៏នៅតែទទួលបាននូវកំណើននៃអ្នកចូលទស្សនារហូតដល់ 18M។ មិនតែប៉ុណ្នោះការបន្តចែកចាយនៅក្នុងបណ្ដាញសង្គម Facebook ក៏ដូចជា TikTok នៅតែផ្ទុះ និង ទទួលបានការគាំទ្រគួរឱ្យកត់សម្គាល់សាកសមទៅនឹងពានរង្វាន់ដ៏អស្ចារ្យប្រចាំឆ្នាំ 2023នេះពិតប្រាកដមែន។

បទនេះផងដែរត្រូវបានគេដឹងថាជាស្នាដៃនិពន្ធទាំងទំនុកច្រៀង និង Melody ដោយអ្នកនិពន្ធ Voch Beat ដឹកនាំសម្ដែងដោយផលិតករលោក Loem Lenin ព្រមទាំងលោក យ៉ាន រតនា និង លោក សារ៉ា សុផាន់ណា ដែលជាអ្នករៀបចំការផលិត MV រួមទាំងក្រុមការងារបច្ចេកទេសគ្រប់ផ្នែករបស់ផលិតកម្ម BN ដែលសុទ្ធសឹងតែជាផ្នែកមួយសំខាន់ជួយជំរុញឱ្យបទនេះទទួលបានជោគជ័យនាពេលបច្ចុប្បន្ន។

LEAVE A REPLY

Please enter your comment!
Please enter your name here