វង្ស ថាណាន់ លេងស្ទីលញាក់សាច់ ក្នុងក្នុងបទ«អត់សង្សារ តែមានប្ដី»

0

លើឆាកហង្សមាសកាលពីពេលថ្មីៗ តារាចម្រៀង លោក វង្ស ថាណាន់ ធ្វើអោយអ្នកគាំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការលេងស្ទីលក្នុង«អត់សង្សារ តែមានប្ដី» ដែលជាបទOriginal ញាក់លើកដំបូងរបស់ខ្លួន។ ស្ទីលតែងខ្លួនរបស់លោក ក្រៅពីប្លែកភ្នែកហើយ ថែមទាំងរាំក្នុងបទចម្រៀងនោះបានរស់រវើកទៀត ទើបធ្វើអោយមួយបទញាក់របស់លោកត្រដែតឡើង។

តាំងពីបទថ្មី«អត់សង្សារ តែមានប្ដី» ចេញបង្ហោះជាសាធារណៈ អាចចាត់ទុកថាជាលើកទី១ ដែលតារាចម្រៀងរូបនេះ បង្ហាញខ្លួនលើឆាកតន្ត្រី ហើយបញ្ចេញក្បាច់រាំបានរស់រវើក អមដោយក្រុមរាំ និងបានទាំងលេងខ្លួន ស្ទើរច្រលំតារាកូរ៉េ។ ម្នាក់ៗ មានការលាន់មាត់គ្រប់គ្នា ថាលោកប្លែកខ្លាំង ជាពិសេនៅពេលដែលលោកធ្លាប់តែបង្ហាញអោយឃើញនូវភាពស្រគត់ស្រគំ ស្រាប់តែពេលបកស្រាយបទញាក់ តែងខ្លួនញាក់សាច់ ហើយក៍រាំមិនចាញ់តារាដែលជំនាញរាំរែក។ ម្នាក់ៗសរសើរមិនដាច់ពីមាត់នោះទេ ថា វង្ស ថាណាន់ បត់បែនស្ទីលបានខ្លាំងមិនធម្មតា ក្នុងពេលដែលលោកលេងស្ទីលយុវវ័យ ក៏ប្លែកភ្នែកខ្លាំង ខុសស្ទីលដែលលោកធ្លាប់បង្ហាញដូចមេឃ និងដី។

លោក វង្ស ថាណាន់ និយាយថា ដោយសារបទ«អត់សង្សារ តែមានប្ដី» ជាបទញាក់កន្ត្រាក់អារម្មណ៍លើកដំបូងរបស់ខ្លួន ទើបលោកសម្រេចលេងខ្លួនទាំងសក់ និងការតុបតែងខ្លួនអោយប្លែកភ្នែកដើម្បីរំលេចបទនោះ។

ចង់ដឹងប្លែកភ្នែកប៉ុណ្ណា សូមទស្សនាវីដេអូឃ្លីប៖

LEAVE A REPLY

Please enter your comment!
Please enter your name here