នារី រ័ត្នគន្ឋា ត្រៀមខ្លួនរួចជាស្រេចក្នុងការត្រឡប់មកវិស័យភាពយន្តម្ដងទៀតក្រោមស្នាដៃផលិតករលោក ហ្វៃ សំអាង

0

អ្នកនាង នារី រត្ន័គន្ឋា អតីត តារាសម្តែង ជើងចាស់ ដ៍ល្បីឈ្មោះ បានមកដល់ស្រុកកំណើតហើយ ដោយបានបើកចិត្តទទួលថត ខ្សែភាពយន្តបុរាណខ្នាតធំ ជូនលោកហ្វៃ សំអាង តាមការស្នើសុំ។ អ្នកនាង បង្ហាញខ្លួន ម្តងទៀតជាមួយ សម្រស់ ប្រែប្រួលហើយ ចាស់ជាងមុនក៍ព្រោះតែ ពេលវេលាកន្លងទៅ។ យ៉ាងណាហ្វេនៗ ដែលគាំទ្រ អ្នកនាង បានសម្តែងការត្រេកអរ ដែលអ្នកនាង ពេញចិត្តហើយងាកមកសម្តែង ម្តងទៀតក្រោមការទន្ទឹងរង់ចាំពីហ្វេនៗជាច្រើន។

រឿង​ «អប្សរាមហាអង្គរ​ »មានជំហរយ៉ាងមោះមុត​ដេីម្បីគុណភាពភាពយន្តខ្មែរ​ ដោយសម្រិតសម្រាំងយ៉ាងយក​ចិត្ត​ទុក​ដាក់​លេីគ្រប់ផ្នែក​ទាំងការជ្រេីសរេីសទីតាំងថត​ ការកែច្នៃម៉ូត​សម្លៀក​បំពាក់​ កំរិតរូបភាព​​ ជាពិសេសការជ្រេីសរេីសតួសម្តែងដែល​មានទេពកោសល្យខ្ពស់​ និងរូបសម្បត្តិសក្តិសមជាមួយតួ​អង្គ​ក្នុងរឿង​​។ លើសពីនោះ ក៍ដឹងថា តារាជំនាន់ឆ្នាំ៨០ និង៩០ មួយចំនួន មានវត្តមានសម្តែងដែរ ដូចជា លោកទេព រិនដារ៉ូ អម្ពរ ទេវី នារី រត្ន័គន្ឋា ចន ច័ន្ទលក្ខិណា ស្វែង សុជាតា លី ម៉ារីណា ហើយក៍មាន សារ៉ាយ សក្ខិណា និង ក្រុមបវរកញ្ញាម្ចាស់មកុដល្បីៗរបស់កម្ពុជា ជាច្រើនរូប មករួមសហការសម្តែងដែរ។

នាងទាវក្នុងខ្សែចម្រៀង ខារ៉ាអូខេ របស់ផលិតកម្មហង្សមាស បានត្រូវគេទម្លាយថា អ្នកនាងនឹករលឹក អ្នកគាំទ្រ និងចង់អោយហ្វេនៗ បានដឹងពីតិចនិចសម្តែង ល្អដូចមុនឬយ៉ាងណាទើប សម្រេចចិត្តមកសម្តែង។ ម្យ៉ាងនោះជាការដឹកនាំពីលោកហ្វៃ សំអាង ដ៍បុិនប្រសព្វទើបកាន់តែជឿជាក់ ស្របពេលជារឿងបុរាណបែបប្រវត្តិសាស្ត្រ ផងនោះពិតជា រុញចិត្តអ្នកនាង មិនអាចមើលរំលងបាន។ មានមតិខ្លះទៀតថា អ្នកនាង នារី រត្ន័គន្ឋា ភាគច្រើន នៅក្នុងប្រទេសយើង ច្រើនជាងនៅ អាមេរិក ដោយអ្នកនាង សម្ងំបើកហាងលក់ហូលផាមួង វត្ថុអនុស្សាវរីយ៍បែបខ្មែរ នៅឯខេត្តសៀមរាប ហើយមិនសូវជាចង់ចេញមុខលើឆាក ឬទូរទស្សន៍ ព្រោះមមាញឹក។ អ្នកស្គាល់រាប់អាន អ្នកនាងខ្លះថា រត្ន័គន្ឋា រស់នៅកម្ពុជាវិញហើយ។

LEAVE A REPLY

Please enter your comment!
Please enter your name here