សារ៉ាយ សក្ខិណា វិលមកស្រុកវិញបន្ទាន់ព្រោះ « អប្សរ៉ាមហាអង្គរ »

0

កាលពីចុងឆ្នាំ២០២២ សារ៉ាយ សក្ខណា បានចាកចេញពីប្រទេសកម្ពុជា ឆ្ពោះទៅអាមេរិកវិញ ក្រោយពេល ចំណាយវេលាពេញ១ឆ្នាំ២០២២ មកថតសម្តែង និងមើលមុខរបរ។ មកដល់អាមេរិក មិនទាន់បានប៉ុន្មានផង នាងក៍ត្រូវ ត្រឡប់មកស្រុកវិញភ្លាមៗ ។ ដំណើរវិលមកវិញ ព្រោះតែនាង ជាប់សំណើសំខាន់មួយ របស់កវីនិពន្ឋ និង ដឹកនាំរឿង លោក ហ្វៃ សំអាង ដែលបានបន្តបេសកម្មថ្មី ត្រៀមថតខ្សែភាពយន្តបុរាណ បែបប្រវត្តិសាស្ត្រ ផ្តុំគ្នាដោយ តារាគ្រប់ជំនាន់ប៉ះគ្នា។

ទំនង មិនអាចចោល ពេលវេលា ល្អនេះបាន សក្ខណា ត្រូវតែចូលរួមថតសម្តែង នៅក្នុងខ្សែភាពយន្តបុរាណបែប ប្រវត្តិសាស្ត្រឈ្មោះ «អប្សរ៉ាមហាអង្គរ» ដែលលោកហ្វៃ សំអាង បានចេញមុខផលិតឡើង ក្រោមការចំណាយដើមទុន សម្រិតសម្រាំងខ្លាំងយកគុណភាព ផលិតដោយទូរទស្សន៍ហង្សមាស។ បែបនេះហើយទើបរុញ អោយ សក្ខណា ចោលការងារ នៅអាមេរិកមួយឡែកសិន មកស្រុកវិញ បានជួបក្រុមការងារ និងសិល្បករចាស់ថ្មី រួមគ្នាថតសម្តែង ដើម្បីបាន ទុកស្នាដៃ ហើយទុកនូវអនុស្សាវរីយ៍ល្អៗបន្តទៀតក្នុងជីវិតសិល្បៈ។

រឿង​ «អប្សរាមហាអង្គរ​ »មានជំហរយ៉ាងមោះមុត​ដេីម្បីគុណភាពភាពយន្តខ្មែរ​ ដោយសម្រិតសម្រាំងយ៉ាងយក​ចិត្ត​ទុក​ដាក់​លេីគ្រប់ផ្នែក​ទាំងការជ្រេីសរេីសទីតាំងថត​ ការកែច្នៃម៉ូត​សម្លៀក​បំពាក់​ កំរិតរូបភាព​​ ជាពិសេសការជ្រេីសរេីសតួសម្តែងដែល​មានទេពកោសល្យខ្ពស់​ និងរូបសម្បត្តិសក្តិសមជាមួយតួ​អង្គ​ក្នុងរឿង​​។ លើសពីនោះ ក៍ដឹងថា តារាជំនាន់ឆ្នាំ៨០ និង៩០ មួយចំនួន មានវត្តមានសម្តែងដែរ ដូចជា លោកទេព រិនដារ៉ូ អម្ពរ ទេវី ចន ច័ន្ទលក្ខិណា ស្វែង សុជាតា លី ម៉ារីណា ហើយក៍មាន សារ៉ាយ សក្ខិណា និង ក្រុមបវរកញ្ញាម្ចាស់មកុដល្បីៗរបស់កម្ពុជា ជាច្រើនរូប មករួមសហការសម្តែងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here