ម៉ៅ សុចាន់ធី ប្រកាសអោយគូស្នេហ៍ត្រៀមចិត្ត

0

កាលពីថ្ងៃទី១ វិច្ឆិកា អ្នកនាង ម៉ៅ សុចាន់ធី បានចាកចេញពីប្រទេសកម្ពុជាត្រលប់ទៅសហរដ្ឋអាមេរិកវិញហើយ បន្ទាប់ពីអ្នកនាងបានចុះមកលេងស្រុកកំណើតរយៈពេលមួយខែ ដោយបានទាំងមកសាងស្នេហ៍ផ្អែមល្ហែមជាមួយគូស្នេហ៍វ័យក្មេងជាងរបស់អ្នកនាង។

អ្នកនាងបានប្រកាសថាខ្លួននឹងវិលត្រលប់មកកម្ពុជានៅអំឡុង៣ខែក្រោយ ដោយអ្នកនាងស្នើអោយគូស្នេហ៍ត្រៀមចិត្តចាកចេញទៅរស់នៅសហរដ្ឋអាមេរិកជាមួយខ្លួនក្នុងបេលឆាប់ៗផង ដោយសាររតែអ្នកនាងនឹងចុះមករត់ឯកសារនៅ៣ខែក្រោយ។

អ្នកនាង ម៉ៅ សុចាន់ធី បញ្ជាក់មុនឡើងយន្តហោះថា អ្នកនាងចេញទៅអាមេរិកលើកនេះ មិនដល់មួយឆ្នាំ ឬរយៈពេលយូរដូចមុនទៀតទេ ដោយសារតែអ្នកនាងមិនចង់អោយបុរសដែលអ្នកនាងស្រឡាញ់ឯកោម្នាក់ឯង។ អ្នកនាងថាខ្លួននឹងត្រលប់មកវិញនៅខែកុម្ភៈ ឬខែមីនា ដោយតាមគម្រោងគឺអ្នកនាងចុះមករត់ឯកសារ និងមកបំពញេការងារខ្លះជាមួយគូស្នេហ៍។ នោះគឺមករត់ឯកសារដីធ្លី ដែលអ្នកនាងបានទិញបង់រំលោះនៅតំបន់វត្តវិហារសួគ៍ ហើយអោយគូស្នេហ៍អ្នកនាងមើលខុសត្រូវ។

អ្នកនាងត្រូវគេឃើញបង្ហាញក្ដីនឹករលឹកជាមួយគូស្នេហ៍គឺលោករ៉ាមូ យ៉ាងស្អិតរមួត ដោយបានទាំងអោបថើបលាគ្នា ហាក់ដូចជាមិនដាច់អាល័យនោះផង។ អ្នកនាងថាបើទោះជាមានការវិភាគយ៉ាងណា ប៉ុន្តែសម្រាប់ចំណងស្នេហ៍របស់អ្នកនាង និងបុរសជាគូស្នេហ៍ចុងក្រោយ នឹងទំនងមិនមានរឿងអាក្រក់ទៀតទេ ទើបអ្នកនាងសម្រេចចិត្តដាក់ពេលចុះមកម្ដងទៀតនៅ៣ខែក្រោយ ដើម្បីរៀបចំឯកសារធានាចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here