ហ្វីលីពីន គ្រងមកុដ Miss planet International 2023 លើទឹកដីកម្ពុជា

0

ការប្រកួតបវរកញ្ញា ភពផែនដី អន្តរជាតិ បានបិទបញ្ចប់ហើយ កាលពីយប់ថងៃទី២៩ មករា ឆ្នាំ២០២៣ នាសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ ដោយកម្ពុជាយើង ជាអ្នករៀបចំកម្មវិធី។ ព្រឹត្តិការណ៍សំខាន់នេះ បានទាក់ទាញ អ្នកតាមដានច្រើនគួរសម បើទោះជាបណ្តាបេក្ខនារីចូលរួម ប្រកួតហាក់មានចំនួនតិចតួចបែបណាក៍ អ្នករៀបចំបានព្រឹត្តិទៅយ៉ាងរលូន។
អ្វីដែលគេបនដឹងគឺ ម្ចាស់ជ័យលាភីបានរកឃើញ ជាផ្លូវការហើយ ដោយក្នុងនោះមកុដបានគ្រងដោយកញ្ញាមកពីដែនកោះហ្វីលីពីនMaria Luisa Abaño Varela ។

កម្មវិធីខាងលើ បានអាក់ខាន ប្រារព្ឋឡើង ប្រមាណ៣ឆ្នាំមកហើយ ចាប់តាំងពីប្រកួតមក។ ទើបតែពេលនេះកម្ពុជា បានទទួលសិទ្ឋិ មករៀបចំឡើងវិញ ដើម្បីទទួលយក បេក្ខភាព មកប្រជែងគ្នា។ បេក្ខភាពមិនដល់២០រូបទេ មកប្រជែង សមត្ថភាពគ្នា ដោយបានដើរទស្សនៈកិច្ចតំបន់មួយចំនួន នាខេត្តសៀមរាបដូចជា ប្រាសាទអង្គរវត្ត ។ ពិសេសបានគ្រងនូវឈុត សម្លៀកបំពាក់ប្រពៃណីខ្មែរ យ៉ាងស្រស់ប្រណិតម្យ៉ាងម្នាក់។យ៉ាងណាក៍កម្ពុជាយើង មានបេក្ខភាពកញ្ញា ពក ស្រីលក្ខណ៍ ជាបេក្ខជន បានជាប់នូវចំណាត់ថ្នាក់កំពូលTop 6គួរជាទីជាប់ចិត្តដែរ ក្នុងដំណាក់ការប្រកួតសំខាន់នេះ ទោះមិនបានតួឯក តែនេះជាក្តីស្រម៉ៃ របស់ពក ស្រីលក្ខណ៍ ប៉ងយូរមកហើយ ក្នុងការតស៊ូប្រឡងលើវិស័យបវរកញ្ញាមួយនេះ។

ចំណាត់ថ្នាក់ដែលទទួលបានមាន៖
1st Runner Up – Zimbabwe • Jemima Mandemwa
2nd Runner Up – Japan • Aya Ono
3rd Runner Up – Vietnam • Tiffany Ha
4th Runner Up – Finland • Katarina Juselius 5th Runner Up – Latvia • Alina Safronova 6th Runner Up – Cambodia • Pok Srevleak

LEAVE A REPLY

Please enter your comment!
Please enter your name here