ភោជនីយដ្ឋាន ហ្សឹមមាត់បឹង បិះត្រូវភ្លើងលេបត្របាក់ខ្ទេចទាំងកណ្ដាលយប់

0

នៅលើហ្វេសប៊ុកផ្លូវការរបស់ លោក ស្រេង ឈាងឡេង ដែលគេស្គាល់ថា គឺជាម្ចាស់ហាង ហ្សឹម មាត់បឹង បានបង្ហោះគួរអោយភ្ញាក់ផ្អើលថា ភោជនីយដ្ឋាន ហ្សឹមមាត់បឹង របស់លោក នៅម្ដុំឈូកវ៉ា៣ បិះត្រូវភ្លើងលេបត្របាក់ ដោយលោកបានបង្ហោះថា បើកុំតែមានបុគ្គលិកក្រោកដឹងខ្លួនពេលភ្លើងកំពុងតែចាប់ផ្ដើមឆេះ ហើយស្ទុះស្ទារពន្លត់ទាន់ កុំអីភោជនីយដ្ឋានយីហោ ហ្សឹមមាត់បឹង ដែលលោកកំពុងដំណើរការនេះ ត្រូវភ្លើងត្របាក់អស់បាត់ទៅហើយ។ អ្វីដែលកាន់តែភ្ញាក់ផ្អើល គឺលោកបានបង្ហាញតម្រុយថា ទំនងជាមានអ្នកណាគុបភ្លើងនោះចូលមក ដែលលោកយល់ថាអាចជាចេតនា ចង់បំបាក់មុខរបរលោកច្រើនជាង ដោយសារតែកន្លែងឆាបឆេះនោះ គឺមិនគួរនឹងមានអណ្ដាតភ្លើង។

លោកថា ភោជនីយដ្ឋានហ្សឹមមាត់បឹង គឺជាទីតាំង ដែលមានប្រជាប្រិយមួយ ហើយក៏មានអ្នកកាច់កុងលោកមិនតិចអ្នកដែរ ដែលមិនសប្បាយចិត្តនឹងភាពរីកចំរើននេះ។ យ៉ាងណាមិញ លោកក៏បានដាក់បណ្ដឹងរួចខ្លួនផងដែរ បន្ទាប់ពីរកឃើញថា ភ្លើងដែលបានឆាបឆេះនោះ គឺភ្លើងដែលចេញមកពីខាងក្រៅ ដែលលោកចាត់ទុកថា គឺជាចេតនា របស់អ្នកចង់ផ្ចាញ់ផ្ចាល។ លោកក៏បានបង្កើនកាមេរ៉ាសុវត្ថិភាពនៅគ្រប់កន្លែងក្នុងបរិវេណហាង ដើម្បីចាប់អោយបានប្រសិនបើមានករណីលួចបង្កអគ្គីភ័យលើកក្រោយៗ។ លោកក៏នឹងមានវិធានការផងដែរ សម្រាប់អ្នកមានបំណងមិនល្អ ចំពោះលោក និង អាជីវកម្មរបស់លោកទាំងឡាយ។

LEAVE A REPLY

Please enter your comment!
Please enter your name here