អ្នកគាំទ្រ មាស សុខសោភា នៅតែទន្ទឹងរង់ចាំបទថ្មី

0


មាស សុខសោភា ហាកមិនបារម្ភច្រើនសោះ អំពីការបង្ហាញចម្រៀងល្អៗ លួងចិត្តហ្វេនៗ អ្នកគាំទ្រកាន់តែចាយពេលវែងឆ្ងាយទៅៗខុសពីច្រើនឆ្នាំមុន។ តារាសម្លេងស្រួយនេះ ហាក់ងាកប្រែទៅរកជំនួញ និង កាន់តែបង្ហាញសេចក្តីសុខជាមួយ ស្នេហាយ៉ាងរីករាយ ក្រោយឈប់លាក់បាំង។ ប៉ុន្តែទោះជាយ៉ាងណាប្រជាប្រិយភាពរបស់អ្នកនាងនៅតែមិនធ្លាក់ចុះ ផ្ទុយមកវិញអ្នកគាំទ្រនៅតែទន្ទឹងបទចម្រៀងល្អៗ ពីទឹកដមសំនៀងរបស់នាងដោយមិនខកបំណង។

មាស សុខសោភា បានរក្សារភាពស្ងៀតស្ងាត់នៅដើមឆ្នាំ២០២៣ នេះពោលគឺមិន​ទាន់​រៀបចំក្បួន​សារ​ជាថ្មីនោះទេក្នុងការវាយលុកទីផ្សារចម្រៀងសម្រាប់ឆ្នាំថ្មី ខណៈអ្វីដែលនាង​បាន​​​ធ្វើ​ឲ្យមហាជន​ចាប់​​អារម្មណ៍​នាពេលនេះគឺការតុបតែងខ្លួនបែបស៊ិចស៊ី​របស់នាងច្រើន​ជាងបទ​​ចម្រៀ​ង​​។ ការពន្យាពេលដាក់ផែន​ការណ៍ថ្មី​របស់សុខសោភា នាពេលនេះអាចជា​យុទ្ធ​សាស្រ្ដ​ថ្មី​មួយ​ទៀតសម្រាប់នាងក្នុងការរៀបចំជើងព្រួល​ព្រោះថាកាល​ពីឆ្នាំ២០២២ សោភា បានស្ទះម្ដង​រួច​ទៅហើយដោយសារតែពេលនោះនៅដើមឆ្នាំ២០២២ នាងបានប្រកាស​ក្ដែងៗ​ថា​នឹង​​ធ្វើឲ្យ​ទស្ស​និកជនភ្ញាក់ផ្អើលតាមរយៈការបញ្ចេញអ្វីដែលថ្មីបំផុតពុំ​ធ្លាប់មានក្នុងអាជីព​ដែល​ការតាំង​ចិត្ត​បែបនេះច្បាស់ណាស់ថាសោភា ចង់បំបែកទីផ្សារ​ចម្រៀងតែម្ដង​។

ប៉ុន្ដែអ្វីៗ​មិន​​ដូច​ការ​​រំពឹង​ទុកនោះទេ ព្រោះ​សុខសោភា អត់ទាន់អាចធ្វើព្យុះភ្លៀងបានឡើយ​នៅឆ្នាំ​២០​២២ ពោលគឺអ្វី​ដែល​ទាក់​ទាញសម្រាប់នាង​ហើយ​គ្រប់គ្នា​មើលឃើញថាមានការផ្លាស់​ប្ដូរសឹង​តែទាំងស្រុង​នោះ​​​គឺមានតែការស្លៀកពាក់ប៉ុណ្ណោះ។ ចំពោះមាស សុខសោភា វិញ ទំនងជាគិតថា ចាំឱកាសមកដល់និង បង្ហាញនូវភាពប្លែកក្នុងបទចម្រៀងតែម្តង ដើម្បីអោយមិត្តអ្នកស្តាប់មានការភ្ញាក់ផ្អើល ព្រោះស្ងប់មួយរយៈសិនទុក ឱកាសរកអ្វីដែលថ្មី ចេញមកឡូយទាក់ទាញ។

LEAVE A REPLY

Please enter your comment!
Please enter your name here