ឡុង សុខហៀង ស្ងាត់ៗឡើងជាថៅកែ

0

កាលពីថ្ងៃទី១ វិច្ឆិកា តារាសម្ដែងលោក ឡុង សុខហៀង បានបើកសម្ពោធហាងសាឡន និងលក់ផលិតផលថែរក្សាសម្រស់ ដោយលោកបានប្រើយីហោផលិតផលថា«ផលិតផលថែរក្សាសម្រស់ឡុងសុខហៀង»ស្ថិតនៅ ម្ដុំស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៩។ លោកក៏គម្រោងអាជីវកម្មរបស់ខ្លួនអោយខ្លាំងដើម្បីប្រកួតប្រជែងនោះផង។

លោក ឡុង សុខហៀង និយាយថា ផលិតផលដែលលោកសម្រេចចិត្តបើកលក់ជាទ្រង់ទ្រាយបើកហាងនេះ គឺជាផលិតផលដែលលោកទិញសិទ្ធិមកពីប្រទេសថៃ និងផលិតផលមួយចំនួន គឺជាផលិតផលធម្មជាតិ ដែលលោកបានផលិតដោយស្នាដៃខ្លួនឯង។ ហេតុផលដែលលោកសម្រេចចិត្តបើកហាងនេះ គឺដោយសារតែពេលកន្លងមកលោកបានបើករបរលាយឡេ និងម្សៅ ដាក់លក់តាមអនឡាញ ហើយទទួលបានជោគជ័យពីភាគច្រើន ទើបធ្វើអោយលោកសម្រេចចិត្តបោះទុននាំចូលផលិតផលមកពីប្រទេសថៃ ដោយប្ដូរយីហោដាក់ឈ្មោះរបស់លោកធ្វើជាឈ្មោះផលិតផល។

លោករំពឹងយ៉ាងខ្លាំងថាសាឡន និងហាងតាំងលក់ផលិតផលថែរក្សាសម្រស់របស់លោកនឹងទទួលជោគជ័យ ដោយសារតែក្នុងដៃលោកក៏មានភ្នាក់ងារចែកចាយ និងមានអតិថិជនគាំទ្រជាច្រើនមកហើយ។ ក្នុងនោះក៏គម្រោងចែកចាយផលិតផលផ្ដាច់មុខនៅតាមបណ្ដាខេត្តផងដែរ ដើម្បីពង្រីកកេរ្តិ៍អាជីវកម្មអោយមានសន្ទុះ។

លោក ឡុង សុខហៀង ដែលមានក្លិបបង្ហាត់ជំនាញសិល្បៈក្នុងដៃផង បន្តថា លោកនឹងពង្រីកហាងលក់ផលិតផលថែរក្សាសម្រស់របស់ខ្លួន ជាហាងសាឡនអោយមានទ្រង់ទ្រាយធំដុំ ដោយមានសេវាត្រាំទឹកដោះគោ និងខាត់ស្បែក ដោយប្រើផលិតផលនាំចូល និងផលិតផលច្នៃខ្លួនឯងដូចជាពន្លៃ និងអំបិលខាត់ស្បែកជាដើម។ យ៉ាងណាមិញ លោកថាខ្លួនមិនបានចំណាយដើមអស់ច្រើននោះទេ សូម្បីតែការរៀបចំហាងក៏លោកចេះចាត់ចែងថែមថយ ដើម្បីកាត់បន្ថយចំណាយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here