កៀកថ្ងៃសែនធំ តារាប្រុសស្រីរំលេចឈុតប្រពៃណីចិនព្រោងព្រាត

0


តារាស្រីមួយចំនួន ដែលលេចធ្លោនៅក្នុងវិស័យសិល្បៈ បាននាំគ្នា ចូលរួម បំផុសឈុតសម្លៀកបំពាក់បែបបុរាណ ប្រពៃណីចិន យ៉ាងស្រស់សោភា មានStyle ចេញមក មួយបែបៗម្នាក់ដែលមើលឃើញហើយទាក់ទាញ តែម្តង។នេះជាការបង្ហាញ នូវភាពអំណរឆ្នាំថ្មី ដែលមិនថាជនជាតិចិន វៀតណាម ក៏បងប្អូនខ្មែរកាត់ចិន មួយចំនួន រួមគ្នាសម្រិតសម្រាំងទាំងសម្រស់ និងការតុបតែងខ្លួន។

នៅលើបណ្តាញសង្គម គេបានមើលឃើញថា តារាស្រីមួយចំនួន បានផ្តើម បង្អួត ឈុតសម្លៀកបំពាកតាមបែបប្រពៃណីចិន យ៉ាងព្រោងព្រាតបណ្តើរៗហើយ មិនថាតារាចម្រៀង តារាសម្តែង ពិធីការិនីនោះទេ។ នេះក៍ព្រោះតែយល់ថាឆ្នាំថ្មីមកដល់ គួរតែរៀបចំកាយា អោយមើលទៅផូរផង់ស្រស់សោភា បានលាភជ័យបន្តទៀតនាឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាមមកដល់រយៈពេលខ្លីខាងមុខនេះ។ ជាការណ៍ពិតណាស់ ពេលនេះមិនថា តារានោះទេ ប្រជាពលរដ្ឋមួយចំនួន នៅក្នុងស្រុកយើង បានរួតរាន់ចេញទៅ តាមទីផ្សារ ទិញទំនិញផ្សេងៗ មាន នំនែក ផ្លែឈើ ឧបករណ៍ បំភ្លឺភ្លៀង និងកុងម៉ាថ្មីៗ ដើម្បីទុកសែន ចូលឆ្នាំថ្មី បែបចិន។

បែបនេះហើយទើបធ្វើអោយ ដងវិថីមួយចំនួនកាន់តែមាន សភាពមមាញឹក កកស្ទះពិសេសតំបន់ផ្សារនានា និងផ្សារទាំនើបធំៗនាក្រុងភ្នំពេញ។ ផ្ទះតារាក៍សូមជូនពរ បងប្អូនទាំងអស់ សូមប្រកបដោយ សេចក្តីសុខ និងរកសុីទទួលបានហុងស៊ុយឡើងទាំងអស់គ្នាពេញ១ឆ្នាំ២០២៣ និងតរៀងរហូតទៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here