វង្ស ថាណាន់ និង ចែម ស្រីលក្ខណ៍ ធ្វើអោយផ្ទុះចម្ងល់ផ្អើលឆាកហង្សមាស!

0

បន្ទាប់ពីវេដេអូឡើងឆាករវាងអតីត Cambodian Idol រដូវកាលទី៣ ២រូបប៉ះគ្នា ត្រូវបានបង្ហោះនៅលើហ្វេសប៊ុក ម្នាក់ៗមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែលោក វង្ស ថាណាន់ ដែលត្រូវគេស្គាល់ថាជាអតីតកុមារកំព្រារស់នៅក្នុងមណ្ឌល និងជាអតីតអ្នកប្រលងនៅក្នុងកម្មវិធីមួយនេះ ស្រាប់តែបកស្រាយបទចម្រៀងយ៉ាងផ្អែមល្ហែមជាមួយ កញ្ញា ចែម ស្រីលក្ខណ៍ ដែលជាអតីតCambodian Idol ដូចគ្នានៅឆាកហង្សមាស ហើយស្រាប់តែលោកសុំនាងរៀបការក្នុងពេលច្រៀងនោះតែម្ដង ដែលកំពុងតែក្លាយជាចម្ងល់ថា លោកធ្វើលេង ឬមែនទែន ស្របគ្នាដែលអ្នកទាំងពីរក៏ស្និទ្ធស្នាលគ្នានៅក្រៅឆាកផង។ យ៉ាងណាមិញ ការកាត់សេចក្ដីស្ថិតក្នុងការជម្រើសពិបាកបែងចែក ដោយសារតែលោកក្នុងពេលថ្មី ក៏ត្រូវគេបង្ហើបថាមានគូស្នេហ៍ក្នុងបេះដូងរួចហើយដែលនារីនោះ ក៏ជាអតីតបេក្ខនារី ក្នុងកម្មវិធី Cambodian Idol ដែលលោកតែងបណ្ដើរទៅច្រៀងក្រៅឆាកជាមួយគ្នា។

ការបង្ហាញខ្លួនឡើងច្រៀង របស់តារាទាំំង២ ដែលបានធ្វើឡើងនៅលើឆាកហង្សមាសនោះ លោក វង្ស ថាណាន់ មិនត្រឹមតែធ្វើអោយអ្នកគាំទ្រប្លែកភ្នែកជាមួយស្ទីលម៉ូដសក់ថ្មី និងឈុតសំលៀកបំពាក់យ៉ាងស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែលោកក៏ធ្វើអោយម្នាក់ៗមានការចាប់អារម្មណ៍ផងដែរ ជាមួយនឹងស្ទីលលត់ជង្គង់សុំ ចែម ស្រីលក្ខណ៍ រៀបការកណ្ដាលឆាក ដែលហាក់ដូចជាស្រឡាញ់គ្នាមែនទែន។ គេមិនដឹងថានោះជាស្ទីលលេងសើច អោយមានការចាប់អារម្មណ៍ ឬជាការសាកល្បងសុំស្នេហ៍ តារាចម្រៀងកញ្ញា ចែម ស្រីលក្ខណ៍ នោះទេ ក្នុងពេលដែលលោក វង្ស ថាណាន់ និងនារីម្នាក់ដែលត្រូវគេអះអាងថាជាសង្សារនឹងគ្នា ក៏រាងរយាលៗ ហើយមិនបើកចំហរទំនាក់ទំនងជាសាធារណៈ។ អ្នកគាំទ្រខ្លះសង្ស័យថាលោកបង្វែងដាន កុំអោយមានការចាប់អារម្មណ៍ពីទំនាក់ទំនងជាមួយ នារីដែលលោកស្រឡាញ់ ប៉ុន្តែអ្នកខ្លះក៏ចង់សង្ស័យថា លោក និងចែម ស្រីលក្ខណ៍ មានអ្វីមិនស្រួល ក្រោយពីឃើញពីស្អិតរមួតនោះដែរ។ ជាពិសេសគឺបន្ទាប់ពី រូបភាពល្អែមល្ហែម និងវីដេអូ សុំរៀបការរបស់លោកលើឆាកត្រូវបានគេឃើញចែកចាយទូលំទូលាយ។
ចង់ដឹងថាអ្នកទាំងពីរស្វីតនឹងគ្នាកម្រិតណា សូមអញ្ជើញទស្សនា៖

LEAVE A REPLY

Please enter your comment!
Please enter your name here