ចាប់បើកហើយ ខ្ទមស្រែធម្មជាតិ នៅជិតក្រុងទេ តែទេសភាពស្អាតកប់

0

កាលពីថ្ងៃទី១៩ មករា ឆ្នាំ២០២៣ ភោជនីយដ្ឋាននៅលើវាលស្រែថ្មីមួយ បានបើកសម្ពោធយ៉ាថអធឹកអធម នៅក្បែរកំបូល ដោយក្រឡេកមើលទេសភាព គឺថាឃើញវាលស្រែស្អាតញាក់តែម្ដង។ នៅក្នុងពិធីនោះ ក្រៅពីភ្ញៀវកិត្តិយស ក៏មានវត្តមានតារាសិល្បៈល្បីៗមួយចំនួនចូលរួមផងដែរ។

លោក ជីវ័ន្ត ម្ចាស់ហាងមួយនេះ បានលើកឡើងថា ថ្វីតែមើលទៅកំប៉ិកកំប៉ុក ប៉ុន្តែភោជនីយដ្ឋានខ្ទមស្រែ ធម្មជាតិ ក៏ចំណាយអស់ច្រើនផងដែរ ខណៈដែលការចំណាយទាំងមូលគឺនៅច្រើនទៀត ដើម្បីអោយកាន់តែទាក់ទាញខ្លាំង។ ភោជនីយដ្ឋាន គឺមិនមែនសម្រាប់តែអ្នកមកញាំអីទើបអាចចូលបាននោះទេ ពោលគឺមកថតលេងដោយគ្រាន់តែទិញភេសជ្ជៈ អស់មួយកែវ ៣០០០រៀល ក៏អាចនៅលេង និង ថតរូបកម្សាន្ត យ៉ាងសប្បាយផងដែរ។ លោកថា ភោជនីយដ្ឋាននេះ គឺក្បែរបន្ទាយទាហានង៧០ ពោលគឺនៅជិតវត្តកំភេម ក្នុងតំបន់កំបូលតែម្ដង ទើបទីតាំងដែលបានបោះទុននេះ គឺមានអ្នកមកថតរូបលេង និង មកអង្គុយញាំអីច្រើន ដោយសារតែលោកបានឌីហ្សាញយ៉ាងទាក់ភ្នែក។

LEAVE A REPLY

Please enter your comment!
Please enter your name here