Saifhon ក្លាយជាបេក្ខភាពមួយក្នុងចំណោមបវរកញ្ញាភេទទី3 ដែលអ្នកគាំទ្រទម្រុញឱ្យចូលប្រកួត Miss Universe

0

អ្នកគាំទ្រវិស័យបវរកញ្ញាសុទ្ធសឹងតែជ្រាបហើយពីបវរកញ្ញាភេទទី3 ដ៏មានសក្កដានុពលកញ្ញា សៃ ហ្វុន ដែលនាងជាបវរកញ្ញា កម្ពុជាដំបូងដែលបានតំណាងប្រទេសចូលប្រកួត Miss International Queen នៅប្រទេសថៃ កាលពីពាក់កណ្ដាលឆ្នាំ ២០២២ កន្លងទៅ។

ក្រោយពីបំពេញបេសកម្មយ៉ាងល្អលើឆាកអន្តរជាតិ មកដល់ពេលនេះ បវរកញ្ញា សៃ ហ្វុន នៅតែរក្សាបានប្រជាប្រិយភាពខ្លាំងដដែល ដោយមហាជនតែងចាប់អារម្មណ៍ និង សរសើរជាមួយនឹងសកម្មភាពផ្សេងៗរបស់នាងលើបណ្ដាញសង្គម ក៏ដូចជាការបង្ហាញខ្លួនក្នុងវិស័យបវរកញ្ញាកន្លងមក។

ម៉្យាងវិញទៀត សៃ ហ្វុន ក៏ត្រូវបានមហាជនជាច្រើនបង្ហាញការស្ដាយពីសមត្ថភាពរបស់នាង ដែលតែងលើកទឹកចិត្តជំរុញឱ្យនាងចូលប្រកួតក្នុងកម្មវិធីប្រកួតសម្រស់ណាមួយ និង ចង់ឃើញនាងឈរលើឆាកអន្តរជាតិជាថ្មីម្ដងទៀត។ ដោយឡែក ថ្មីៗនេះ មហាជនអ្នកគាំទ្ររបស់បវរកញ្ញារូបនេះ កាន់តែជំរុញលើកទឹកចិត្តចំពោះនាងយ៉ាងពេញទំហឹង ជាពិសេសអ្នកគាំទ្របង្ហាញការរំភើបជំនួស ក្រោយពីបានឃើញអ្នកគ្រប់គ្រងស្ថាប័ន MUC លោក ម៉ែន និមលរ័ត្ន បាននិយាយពាក្យស្វាគមន៍បើកឱកាសចំពោះបវរកញ្ញា សៃ ហ្វុន ចូលប្រកួតកម្មវីធី MUC៕

LEAVE A REPLY

Please enter your comment!
Please enter your name here