កាន់តែកក្រើក..!កញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាទាំង7ជំនាន់ប៉ះគ្នាក្នុងថ្ងៃជំនួបដ៏កម្រមួយនៅ Aeon3

0


ព្រឹត្តិការដ៏ធំអស្ចារ្យបើកទំព័រនៃដើមឆ្នាំ2023 ក៏ដូចជាការបើកបង្ហាញខ្លួនជាផ្លូវការណ៍របស់ National Director of Missgrand Cambodia 2023 អ្នកស្រី អ៉ឹម សុគន្ធា នឹងប្រារព្វធ្វើឡើងនៅថ្ងៃទី 01 ខែ កុម្ភៈ ឆាប់ៗខាងមុខនេះ ជាមួយនឹង វត្តមានកិត្តិយសពីសំណាក់ Mr.Nawat CEO of MGI និង Co of MGI Ms.TeReSa ព្រមទាំងវត្តមាន MGI2022 នាង Isabella និង 5th runner up កញ្ញា Me Me (Missgrand Myanmar)។

អ្វីដែលកាន់តែពិសេសនៅក្នុងកម្មវិធីទាំងមូលក៏នឹងមានការជួបជុំដ៏កម្រពីសំណាក់អតីត Missgrand Cambodia ទាំង7ជំនាន់ដែលត្រូវបានគេប្រកាសថា នឹងបង្ហាញខ្លួនជុំគ្នានៅក្នុងកម្មវិធី Meet and greet Missgrand Cambodia & Missgrand international ក្នុងនោះរួមមាន កញ្ញា នូ ទឹម ស្រីនាថ MGC2014, កញ្ញា ហេង ចន្ថា MGC2016, កញ្ញា ខ្លឹម ស្រីគា MGC2017, អ្នកនាង ឌី លីកា MGC2018, កញ្ញា លីវ ជីលី MGC2020, កញ្ញា ប៉ូគីមថេង សុតធីតា MGC2021 និង ម្ចាស់មកុដឆ្នាំ2022 និង ជា5th runner up Missgrand International កញ្ញា ពេជ្រ វត្តី សារ៉ាវឌី នឹងមកអង្រួននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យថ្ងៃដ៏អស្ចារ្យនេះ។ ក្រៅពីនេះក៏មានការធ្វើសន្និសីទសារព័ត៌មាន ក៏ដូចជាការធ្វើបទបង្ហាញអំពីលក្ខខណ្ឌផ្សេងៗនៅក្នុងការចូលប្រកួត Missgrand ជំនាន់ថ្មី ការដើរបង្ហាញម៉ូដពីសំណាក់ Missgrand គ្រប់ជំនាន់ ការបង្ហាញ Show ពិសេសនៃល្ខោនខោលខ្មែរ រួមទាំងមានការប្រគំតន្ត្រី និង ចូលរួមអង្រួនឆាកតន្ត្រីពីដំណាក់តារាចម្រៀងស៊ិចស៊ីកញ្ញា រ៉ាប៊ី និងវត្តមានតារាកិត្តិយសល្បីៗជាច្រើនរូបទៀត។

កម្មវិធីនេះផងដែរនឹងប្រារព្ធធ្វើឡើងនៅផ្សារទំនើប Aeon3(មានជ័យ) នៅថ្ងៃ ពុធ ទី 01 ខែកុម្ភៈ ឆាប់ៗខាងមុខនេះ ហើយទស្សនិកជនក៏ដូចជាហ្វេនៗអ្នកគាំទ្រវិស័យបវរកញ្ញាអាចរកទិញសំបុត្រចូលរួមទស្សនា ក៏ដូចជាទៅផ្ដិតយករូបភាពអនុស្សាវរីយ៍បាន តាមផេកផ្លូវការរបស់ Missgrand Cambodia official ។

LEAVE A REPLY

Please enter your comment!
Please enter your name here