ហុងស៊ុយក្រហមចូលឆ្នាំចិន ឆ្នាំនេះម្ចាស់ប្រេន HK7 ជះសម្រស់ឆ្វាចតែម្ដង

0

អ្នកស្រី អ៉ឹម សុគន្ធា ដែលត្រូវបានគេស្គាល់ថាជាម្ចាស់ប្រេនគ្រឿងសម្អាងម៉ាកល្បី HK7 និង ទើបតែទទួលបានតំណែងជា National Director Missgrand Cambodia 2023 បានធ្វើឱ្យមហាជនកាន់តែចាប់អារម្មណ៍ជាមួយនឹងសម្រស់ក្មេងជាងវ័យរបស់អ្នកស្រី ក៏ដូចជាការតុបតែខ្លួននាកំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនដែលនឹងខិតជិតមកដល់នាពេលខាងមុខនេះ អ្នកស្រីជាមួយឈុតក្រហមដែលជាឈុតពេញនិយម និង សាកសមជាមួយហុងស៊ុយថ្ងៃសែនចូលឆ្នាំចិន2023នេះ។

ម្ចាស់ប្រេន HK7 រូបនេះត្រូវបានគេកត់សម្គាល់ថា គឺជាស្ត្រីស្អាតមួយរូបដែលពូកែតុបតែងខ្លួន ពិសេសការជ្រើសរើសសម្លៀកបំពាក់សុទ្ធសឹងតែសាកសមជាមួយនឹងរូបរាង្គដងខ្លួន បង្កើនសម្រស់ឱ្យអ្នកនាង កាន់តែមើលទៅទាក់ទាញ ពិសេសនោះគឺសម្រស់ក្មេងជាងវ័យ មើលមិនដឹងថាអ្នកស្រីស្ថិតក្នុងវ័យខ្ទង់សែ និង ជាអ្នកម្ដាយមានកូនពីរនោះឡើយ។

ខាងក្រោមនេះជារូបភាពដ៏ស្រស់ស្អាតនាឱកាសចូលឆ្នាំចិនរបស់អ្នកស្រីដែលបានបង្ហោះនៅលើបណ្ដាញសង្គម ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់មហាជន៖

LEAVE A REPLY

Please enter your comment!
Please enter your name here