តារាហង្សមាស បាន មុន្នីលក្ខណ៍ និងឌីជេម៉ៃ បានតំណែងរួមគ្នា

0

យោងតាមការប្រកាសក្នុងវេទិកាសន្និសីទកាសែតកាលពីរសៀលថ្ងៃ៣១ តុលា នៅក្រុមហ៊ុនសុធឿនស្ថិតនៅម្ដុំផ្សារធំថ្មី នៅទល់មុខបេនឡានច្រមុះជ្រូកជិតប៉ុស្ដិ៍លេខ៣ចាស់ បានអះអាងថា តារាចម្រៀងហង្សមាសកញ្ញា បាន មុន្នីលក្ខណ៍ និងបុរសសង្ហា ឌីជេម៉ៃ នឹងត្រូវបានជ្រើសអោយក្លាយជា Brand Ambassador ដើម្បីធ្វើជាតួឯកស្ពតផ្សព្វផ្សាយពីសេវាកម្មមួយ។ តាមការអោយដឹងអ្នកទាំងពីរត្រូវធ្វើការរួមគ្នាច្រើន បើទោះជាពេលកន្លងមកតារាចម្រៀង និងតារាសម្ដែងទាំងពីរមិនធ្លាប់ប៉ះគ្នា។

តាមការអោយដឹងពីក្រុមហ៊ុន សុធឿន អេស៊ា ឯ.ក ដែលទទួលសេវាកម្មជួសជុលទូរស័ព្ទម៉ាកអាយហ្វូន បានប្រកាសក្នុងវេទិកាសន្និសីទកាសែតតរបស់ខ្លួនថា តារាចម្រៀង កញ្ញា បាន មុន្នីលក្ខណ្ឌ និងតារាសម្ដែងមុខកូនកាត់ លោក ឌីជេ Mike នឹងក្លាយជាតួឯកក្នុង ស្ពតផ្សព្វផ្សាយពីសេវាកម្មសុធឿនជួសជុលទូរស័ព្ទម៉ាកអាយហ្វូនចាប់ពីការប្រកាសនេះតទៅ ដោយអ្នកទាំងពីរនឹងដើរតួជាអ្នកចែកចាយដំណឹងស្ដីពីកញ្ចប់ធានារ៉ាប់រងជួលជុលអាយហ្វូន បន្ទាប់ពីក្រុមហ៊ុនសុធឿន បានបង្កើតកញ្ចប់ធានាជួសជុលទូរស័ព្ទម៉ាកអាហ្វូនជាលើកដំបូងនៅក្នុងប្រទេសកម្ពុជា ដោយសារតែទូរស័ព្ទម៉ាកនេះល្បីល្បាញ និងពេញនិយម តែមិនមានក្រុមហ៊ុនធានាជួសជុលនៅពេលមានបញ្ហា។

លោក គឹម វណ្ណស៊ី ប្រធានផ្នែកSoftware ប្រចាំក្រុមហ៊ុនសុធឿន អេស៊ា បានថ្លែងបញ្ជាក់ថា ដោយសារតែនៅកម្ពុជាមិនមានក្រុមហ៊ុនធានាជួសជុលទូរស័ព្ទម៉ាកអាយហ្វូនអោយមានស្ដង់ ទើបក្រុមហ៊ុនរបស់លោកសម្រេចចិត្តរៀបចំប្រព័ន្ធការងារអោយដូចគ្នានឹងក្រុមហ៊ុនរបស់ម៉ាកទូរស័ព្ទធំៗដែលមានក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជា ដើម្បីអោយអ្នកប្រើប្រាស់ទូរស័ព្ទម៉ាកអាយហ្វូនទទួលបានការធានាជួសជុលមួយក្រោយពេលមានបញ្ហា។ លោកថាអតិថិជនគ្រាន់តែទិញកញ្ចប់ជួសជុលរយៈពេល៣ខែ ៦ខែ ឬមួយឆ្នាំពីក្រុមហ៊ុនសុធឿន នោះម៉ូដែលរបស់អាយហ្វូនចាប់ពីប្រភេទអាយហ្វូន6 ឡើងទៅនឹងទទួលបានការជួសជុលក្នុងរយៈពេលកំណត់ដោយឥតគិតថ្លៃ។ អ្វីដែលពិសេសប្រសិនបើអតិថិនបានជាវកញ្ចប់ធានារ៉ាប់រងលើការជួសជុលនោះហើយ តែបែរជាមានការជួសជុលទូរស័ព្ទទាល់តែសោះក្នុងរយៈពេលមួយឆ្នាំ នោះនឹងអាចទទួលលុយវិញ ឬអាចផ្ទេរទៅធានានៅឆ្នាំបន្ត។ គាប់ជួនជាមុនបង្កើតសេវាកម្មនេះ កញ្ញា បាន មុន្នីលក្ខណ៍ រមែងចេញចូលយកអាយហ្វូនរបស់នាងមកជួសជុលប្រចាំហាងជាប្រចាំ ទើបសម្រេចយកនាងអោយធ្វើជាអ្នកតំណាងតែម្ដង ដោយសារតែនាងយល់ដឹងពីគុណភាពរបស់ក្រុមហ៊ុនស្រាប់។

កញ្ញា បាន មុន្នីលក្ខណ៍ និង លោក ឌីជេម៉ៃ បានថ្លែងបញ្ជាក់ថា ក្រុមហ៊ុនមួយនេះ មានជាងជំនាញលើផ្នែកជួសជុលប្រព័ន្ធទូរស័ព្ទទាំងអ្នកឯកទេសក្នុង និងក្រៅប្រទេស ហើយមានបទពិសោធន៍ជួសជុលជាយូរមកហើយ ប៉ុន្តែមកពីឃើញអាយហ្វូនមិនមានក្រុមហ៊ុនធានាជួសជុលនៅក្នុងប្រទេសកម្ពុជា ក៏បង្កើតកញ្ចប់ជួសជុលនេះឡើង ហើយជ្រើសយកអ្នកទាំងពីរអោយធ្វើជាអ្នកតំណាងសេវាកម្ម៕