ប្រ៊េន ECCO បើកសម្ភោធសាខាទី3នៅកម្ពុជា

0

កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣មុននេះប្រេនECCO បានធ្វើពិធីបើកសម្ភោធសាខាថ្មីរបស់ខ្លួនមួយទៀតយ៉ាងអធិកអធមនៅក្នុងផ្សារទំនើប Aeon3 ជាន់ទាល់ដី ដោយមានវត្តមានភ្ញៀវកិត្តិយស និង តារាសិល្បល្បីៗមួយចំនួនចូលរួមផងដែរ។ ក្នុងនោះគេមានវត្តមានរបស់តារាចម្រៀងអ្នកនាង ពេជ្រ សូលីកា អញ្ជើញជាកិត្តិយសធ្វើអោយពិធីសម្ភោធនេះមានកាចាប់អារម្មណ៍ខ្លាំងពីអតិថិជន និង ហ្វេនហ្វេនរបស់អ្នកនាង។

ECCO គឺជា Brand ដ៏ល្បីល្បាញមួយប្រចាំប្រទេសដាណឺម៉ាក ដោយផលិតផលនីមួយៗត្រូវបានផលិតឡើងដោយយកចិត្តទុកដាក់ ប្រើប្រាស់សម្ភារៈសុទ្ធសឹងតែមានគុណភាព ផាសុកភាព រួមជាមួយនឹងការរចនាប្រកបដោយភាពច្នៃប្រឌិតខ្ពស់បំផុត។ Brand មួយនេះត្រូវបានគេទទួលស្គាល់ ព្រមទាំងទទួលបានការគាំទ្រពីសំណាក់ប្រជាជនគ្រប់វ័យស្រទាប់ទៅលើ ផលិតស្បែកជើងសម្រាប់គ្រប់តម្រូវការ មិនថាការចូលរួមកម្មវិធីផ្លូវការ សកម្មភាពការងារប្រចាំថ្ងៃ ឬការចូលរួមកិច្ចប្រជុំណាមួយនោះទេ។ គួរបញ្ជាក់ផងដែរថា ECCO ដែលជាម៉ាកស្បែកជើងលំដាប់ពិភពលោករបស់ដាណឺម៉ាកមួយនេះ ទទួលបានភាពជោគជ័យជាទីមោទន:ក្នុងការបើកហាងដំបូងរបស់ខ្លួនក្នុងព្រះរាជណាចក្រកម្ពុជានៅផ្សារទំនើប Aeon Mall Phnom Penh នៅដើមឆ្នាំ២០២០ ផងដែរ។

លោក ស៊ីម បាននៅជាមួយក្រុមហ៊ុន ECCO អស់រយៈពេលជាង ១១ឆ្នាំមកហើយ ចាប់តាំងពីលោកបានចូលរួមជាមួយក្រុមហ៊ុនក្នុងនាមជាអ្នកគ្រប់គ្រងទូទៅ លោកបានខិតខំប្រឹងប្រែងដោយបញ្ចេញស្នាដៃ និង លទ្ធផលបានយ៉ាងល្អ ព្រមទាំងបានអភិវឌ្ឍ Brand នេះប្រចាំប្រទេសកូរ៉េ ទៅដល់កម្រិតមួយដែលរឹងមាំទៀតផង។ សព្វថ្ងៃនេះ ក្នុងនាមលោកជានាយកគ្រប់គ្រង លោកកំពុងដឹកនាំក្រុម ECCO ផ្នែកអាស៊ីប៉ាស៊ីហ្វិចយើងដើម្បីឆ្ពោះដំណើរទៅមុខ និង បន្តវត្តមាននៃភាពវិជ្ជមាននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិចយើងផងដែរ។
 
លោក Carl Sahetapy ជាប្រធានកីឡាវាយកូនហ្គោលមួយរូបប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច ដោយលោកបាននៅជាមួយ ECCO អស់រយៈពេល ៤ឆ្នាំមកហើយ។ ក្នុងរយៈពេលមួយឆ្នាំកន្លះចុងក្រោយនេះ លោកបានកាន់តំណែងជាប្រធានផ្នែកចែកចាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិច ជាមួយនឹងកាតព្វកិច្ចក្នុងការពង្រីក ECCO អោយរីកលូតលាស់ក្នុងទីផ្សារដែលកំពុងអភិវឌ្ឍន៍។ គួរអោយបញ្ជាក់ផងដែរថា លោក Carl ក៏ធ្លាប់ជាអតីតកីឡាករវាយកូនហ្គោលដ៏ឆ្នើមម្នាក់ មុនពេលដែលលោកផ្លាស់ចូលមកធ្វើការជាមួយ ECCO ។


 

LEAVE A REPLY

Please enter your comment!
Please enter your name here