ឈុតតំណាងជាតិតំបន់អាស៊ានឆ្នាំនេះទាក់ភ្នែកមិនចាញ់គ្នា

0

ការប្រកួតបវរកញ្ញាចក្រវាឡ ពិភព លោកលើកទី៧៣ បានកៀកដល់ពេលចាប់ផ្តើមប្រកួតហើយ ដោយក្នុងនោះ ស្រីស្អាតបណ្តាប្រទេសជាច្រើន មកពីប្រទេសនានា បានមកដល់សហរដ្ឋអាមេរិកទីប្រារព្ឋ ការប្រកួតនារដូវកាលថ្មីនេះ។ ប្រទេសអាស៊ាន ដែលមាន១១ប្រទេសបាន បន្តដល់ទីនោះហើយត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតដណ្តើមមកុដជាមួយស្រីស្អាតមកពីទ្វីបនានា។ នេះជាការតាមដានដ៍សំខាន់មួយ របស់ប្រជាជនជុំវិញពិភពលោក។

អ្វីដែលគេមើលឃើញ បវរកញ្ញានៅក្នុងតំបន់អាស៊ាន បាននាំយកនូវឈតសម្លៀកបំពាក់ ជាច្រើនឈុតដើម្បីបង្ហាញ គណៈកម្មាការឬ កម្មវិធី។ ឯអ្នកតាមដានក៍ ពិនិត្យមិនធម្មតាដែរ នូវឈុតតំណាងជាតិ នារដូវកាលថ្មី របស់ស្រីស្អាតជាបវរកញ្ញាចក្រវាឡក្នុងតំបន់អាស៊ាន។ អ្វីដែលគេមើលឃើញឈុតតំណាងជាតិ នីមួយៗ របស់ ពួកគាត់ត្រូវបានអ្នកវិភាគ និយាយថា មានភាពទាក់ទាញ ខ្លះថាប្រទេសនេះស្អាត ប្រទេសនោះស្ទើរចេះចុះ។ ចំពោះឈុត តំណាងជាតិ របស់ បវរកញ្ញាខ្មែរជាកូនកាត់បារាំង ហង្ស ម៉ានីតា វិញ ក៍ត្រូវបានគេ សម្រិតសម្រាំងខ្លាំង ហើយវិភាគជុំនុំគ្នាច្រើនដងទម្រាំមានការ សម្រេចជ្រើសរើស ។ ឯឈុតតំណាងជាតិ ប្រទេស ឡាវ ថៃ វៀតណាម ក៍មើលឃើញថា ប្លែកៗខុសពីគ្នា ពិបាកក្នុងការវិន្និច្ឆ័យសម្រេច។

គួរបញ្ជាក់ថា ឆ្នាំនេះ កញ្ញាហង្ស ម៉ានីតា ត្រូវបានទស្សនិកជន ទាំងក្នុងនិងក្រៅប្រទេស ដាក់ការរំពឹងខ្ពស់ថា នាងនឹងធ្វើបានល្អ ក្នុងការឡើងប្រកួតលើឆាកពិភពលោក។ នាងត្រូវបានរៀបចំដុះខាត់ខ្លួនយ៉ាងយកចិត្តទុកដាក់ពីគ្រូ ជំនាញទាំងដើរម៉ូដ ការរៀបចំឥរិយាបថ របៀបបវរកញ្ញា។ នៅអាមេរិកក៍មានបងប្អូនខ្មែរនៅទីនោះ ទទួលរាក់ទាក់ គាំទ្រស្របពេលរៀមច្បងបវរកញ្ញា ៤រូប មានរឿន ណាត រ៉េត សារីតា សំណាង អេលីណា និង ងិន ម៉ារ៉ឌី បាននាំគ្នាហោះទៅអាមេរិកផងដែរ ជួយលើកទឹកចិត្តរៀមប្អូន។

LEAVE A REPLY

Please enter your comment!
Please enter your name here