មកដល់ដីកំណើត ពេជ្រ វត្តីសារ៉ាវឌី លេចមុខក្នុងកម្មវិធីធំៗ និង សកម្មភាពសប្បុរសធម៌មិនលស់ថ្ងៃ

0

ក្រោយបញ្ចប់បេសកកម្មជាច្រើនខែនៅលើទឹកដីប្រទេសថៃ និង ទទួលបានជោគជ័យជាមួយតំណែង 5th Runner Up MGI22 កញ្ញា ពេជ្រ វត្តីសារ៉ាវឌី ទើបតែបានត្រឡប់មកមាតុភូមិកម្ពុជាវិញនាកំឡុងពេលដើមខែមករា ថ្មីៗនេះប៉ុណ្នោះ។ អ្វីដែលគួរឱ្យកត់សម្គាល់ក្រោយឈានជើងមកដល់ប្រទេសកំណើតភ្លាម ពេជ្រ វត្តីសារ៉ាវឌី ត្រូវបានគេឃើញទទួលបានការងារប្រដាក់គ្នា ក៏ចូចជាលេចមុខនៅក្នុងកម្មវិធីកិត្តយសធំៗ និង បង្ហាញសកកម្មភាពមនុស្សធម៌យ៉ាងចាស់ដៃក្រោមការជ្រោមជ្រែង និង ដឹកនាំដោយអ្នកស្រី អុឹម សុគន្ធា ដែលជាអ្នកគ្រប់គ្រងថ្មីនារដូវកាលឆ្នាំ2023 នៃកម្មវិធី Missgrand Cambodia ។

កាលពីពេលថ្មីៗនេះគេឃើញ អ្នកស្រី អុឹម សុគន្ធា National Director MGC’2023 ជាមួយកញ្ញា ពេជ្រ វត្តីសារ៉ាវវឌ្ឍី 5th Runner Up MGI’22 បានអញ្ជើញចូលរួមក្នុងពិធីសម្ភោធភាពយន្តចម្រៀង « ទុក្ខស្រីប្តីព្រាត់» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅសាលសន្នីសីទចតុមុខ។ ហើយកាលពីពេលថ្មីៗមុននេះកញ្ញាក៏បានចុះធ្វើមនុស្សធម៌នៅតាមតំបន់ដាច់ស្រយាលនៅក្នុងខេត្តមណ្ឌលគីរី ហើយក៏ត្រូវបានគេបង្ហើបថាកញ្ញាកំពុងមមាញឹកខ្លាំងជាមួយនឹងការឡើងឆាកកម្មវិធីធំៗ និង កាងារសិល្បៈជ្រែកដៃ បូករួមទាំងការត្រៀមខ្លួនក្នុងព្រឹត្តិការណ៍ប្រកួតMissgrand Cambodia 2023 ដោយដើរតួជាអ្នក ផ្ទេរបទពិសោធន៍ជូនប្អូនៗជំនាន់ថ្មីដែលត្រៀមនឹងដាក់ពាក្យប្រឡងក្នុងឆ្នាំ2023នេះក្នុងនាមជាបវរកញ្ញាតំណាងប្រទេសមួយរូប។

ចាត់ទុកថាជាជោគជ័យមួយចំពោះប្រទេសកម្ពុជាដែលអាចរកបាននូវបវរកញ្ញាដែលមានទាំសម្ថភាព និង សម្រស់ជាកញ្ចប់បែបនេះរហូតបើទំព័រប្រវត្តិសាស្ត្រឱ្យអន្តរជាតិបានស្គាល់នូវអ្វីដែលកម្ពុជាមាន និង ក្រោមការខិតខំប្រឹងប្រែងរបស់ វត្តី រហូតទទួលបានកេរ្តិ៍ឈ្មោះរន្ទឺខ្ទរខ្ទារលើឆាកអន្តរជាតិមួយនេះ។

LEAVE A REPLY

Please enter your comment!
Please enter your name here