តារាស្រីល្បីឈ្មោះ២ដួង មានផ្ទៃពោះព្រមគ្នាដើមឆ្នាំថ្មី

0

ពិតជាមានការភ្ញាក់ផ្អើលដោយសារតែ តារាស្រីធ្លាប់ល្បីឈ្មោះ ពីរដួងកំពុងតែផ្តើមពពោះ កូនថ្មី ម្តងទៀតដោយភាពញញឹមរីករាយ។ពេលនេះ តារាស្រីទាំង២បាន និងផ្ចិតផ្ចង់ការពារសុខភាពអោយល្អ ស្របពេលដែល ស្វាមីរបស់ពួកគាត់ក៍កាន់តែយកចិត្តទុកដាក់ការពារសុខភាពភរិយា។

តារាស្រីទាំង២ដួងនោះរួមមាន អ្នកនាង ឈិន សុធារី តារាសម្តែងតូតា ដែលបានស្វាមីពោះម៉ាយជាម្ចាស់ផលិតកម្មកងចក្រភាពយន្ត។ តារាស្រីទាំង២ដួងនេះ បានបើកទំព័រថ្មី ២០២៣ ដោយសម្រេចគោលដៅមួយទៀតក្នុងការបង្កើតសមាជិកបន្ថែម រិតចំណងស្នេហាអោយកាន់តែកក់ក្តៅ។ មើលទៅលើអ្នកនាង ឈិន សុធារី ពេលនេះបានក្លាយជាជំទាវ មានមុខរបរក្នុងដៃ ដូចជាហាងសាឡន និង គម្រោងលក់ដីឡូតី៍ ដ៍មមាញឹកដែលក្រោយពេលសម្រេចចិត្តជ្រើសរើសគូស្នេហ៍ថ្មីមក អ្នកនាង មានកម្រិតជីវភាពប្រសើរជាងមុនខ្លាំងមិនបាច់ពឹងលើសិល្បៈទៀតក៍មិនអី។

ចំណែកតារាសម្តែង តូតា វិញពេលនេះ បានសម្រេចផែនការពពោះកូនទី២ ដោយទើបតែលេចចេញសញ្ញាមានផ្ទៃពោះជាស្ថាពរធ្វើអោយ លោករ៉ានីតជាស្វាមីមានអំណរភាពជាខ្លាំងព្រោះ បានកូន១ទៀតក្នុងរង្វង់គ្រួសារបីបមបន្ថែមអោយអ៊ូអរពេញផ្ទះ។ តូតូក៍មានកម្រិតជីវភាពប្រសើរណាស់ដែរ ដោយស្វាមីពោះម៉ាយផ្តល់ ជូននូវទ្រព្យអោយរស់នៅសុខស្រួល អមជាមួយរបរលក់ពេជ្រប្រចាំក្នុងហាងទៀតផង។ ជីវភាពប្រសើរបែបនេះហើយធ្វើអោយ អ្នកទាំង២ លែងនឹកនាសិល្បៈក្រៅតែពីចូលរួមកម្មវិធីផ្សេងៗ របស់មិត្តសិល្បករជាមិត្តរាប់អាន។

LEAVE A REPLY

Please enter your comment!
Please enter your name here