សម្ថភាព ឈិន មុនីនាថ កាន់តែទាក់ភ្នែកផលិតករក្រោយសម្តែងប្រវត្តិជីវិតពិតក្នុងបទ ទុក្ខស្រីប្តីព្រាត់

0

កូនស្រីរបស់ តារាចម្រៀងជើងចាស់ ឈិន កុសល កញ្ញាឈិន មុនីនាថ បានក្លាយជាតារាសម្តែងដ៍មានភាពលេចធ្លោក្នុងពេលបច្ចុប្បន្ននេះ។ តារាវ័យក្មេងនេះបានដណ្តើមតំណែងតួឯកភាពយន្តជាច្រើនរឿង ហើយក៍ចាប់ផ្តើមអោយគេមើលឃើញថានាងពិតជាសាកសមធ្វើជាតារាភាពយន្ត ក៍ព្រោះតែតិចនិចសម្តែងរបស់នាង ពូកែនិងដាក់អារម្មណ៍បានល្អគម្រប់នៃចរិកតួបានគ្រប់យ៉ាង។

ក្រោយពេលដាក់សម្ពោធជាផ្លូវការ នៃខ្សែចម្រៀង «ទុក្ខស្រីប្តីពរាត់»កាលពីព្រលប់ថ្ងៃទី៧ មករា ២០២៣ ដែលជាប្រវត្តិជីវិតពិតរបស់សម្តេចតេជោហ៊ុន សែន និងលោកជំទាវប៊ុន រ៉ានី បានរុញអោយ ឈិន មុនីនាថដែលជាតួអង្គ សំខាន់តួឯងធំ លេចធ្លោឡើង។ ការលេងទឹកមុខ កម្សត់បង្ហូរទឹកភ្នែក ជាម្តាយស្តែងអោយអ្នកទស្សនាតាមអួលដើមករ ចំពោះការសម្តែងចេញ ដោយលក្ខណៈធម្មជាតិនេះ។ ការជ្រើសតារាសាច់សវ័យក្មេងរូបនេះ ពីសំណាស់លោក ហ្វៃ សំអាងផ្ទាល់ នោះរិតតែធ្វើអោយ លោកផ្ទាល់ពេញចិត្តហើយ អត់ខុសបំណងនោះទេ ក្នុងការជ្រើសរើសតារាចំណូលថ្មីនេះជាតួអង្គតំណាងភរិយា ប្រមុខរដ្ឋ។

ឈិន មុនីនាថ មិនត្រឹមតែចេះសម្តែងនោះទេ តែនាងក៍ចេះច្រៀងក៍ពូកែកាត់ទៅលោកឪពុក។ នេះជាគ្រាប់ពេជ្រ របស់ត្រកូលឈិន។ តារាស្រីវ័យក្មេងនេះ ក៍ល្បីទំនាក់ទំនងជិតដិតជាមួយនាយព្រែក កូនប្រុសអ្នកមីងយ៉យ។ អ្នកទាំង២ល្បីស្រលាញ់គ្នាហើយ ក៍សារភាពថាចូលចិត្តគ្នាតែមិនទាន់ហ៊ានរៀបការសំពះផ្ទឹម។

LEAVE A REPLY

Please enter your comment!
Please enter your name here