លេចមុខលេចមាត់ក្នុងសង្គម ជោគជ័យទាំងអាជីពការងារ តែ លី ម៉ារីណា ប្រកាសលក់ដី និង ផ្ទះបន្ទាន់!

0

បណ្តាអ្នកលេងហ្វេសប៊ុកបានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលគេបានឃើញតារាសម្តែងនាង លី ម៉ារីណា លើកឡើងថា នាងក្ស័យធន់និងប្រកាសលក់ផ្ទះ និងដីបន្ទាន់ ដើម្បីយកលុយបង់សាលាកូនរៀន ។គេមិនដឹងថា ការលើកឡើងរបស់តារាសម្តែងស្រីសាច់ចាំរូបនេះជាការពិតឬយ៉ាងណានោះឡើយ ក្នុងពេលដែលក៏បានបញ្ជាក់ថា ទ្រព្យសម្បត្តិរបស់នាងត្រូវគេលួចអស់ហើយ។

លី ម៉ារីណា បានបង្ហោះសារនៅលើបណ្តាញសង្គមថា ត្រូវការលក់ផ្ទះនឹងដីជាបន្ទាន់ព្រោះក្ស័យធុនអស់ហើយដោយសារគេលួចអស់ចឹងហើយត្រូវការលក់ដើម្បីយកលុយដូរសាលាអោយកូនរៀន បើចាប់អារម្មណ៍សូមឆាតមកខ្ងុំ។

ជាការកត់សម្គាល់ កន្លងមក លី ម៉ារីណា បានប្រកាសជាសាធារណះនៅលើបណ្តាញសង្គមដោយអោយអតីតស្វាមីរបស់នាងយកទ្រព្យសម្បត្តិដែលបានយកទៅត្រឡបើមកអោយនាងវិញ ក្រោយអ្នកទាំងពីរបានបែកបាក់គ្នានិងរស់នៅផ្ទះផ្សេងគ្នា។

ការចែកផ្លូវគ្នានេះមក លី ម៉ារីណា បានរស់នៅមានឈ្មោះជាស្ត្រីមេម៉ាយ ដោយទទួលបន្ទុកចិញ្ចឹមបីបាច់ថែរក្សាកូនប្រុសម្នាក់ដែលជាចំណងដៃក្រោយមង្គលការ។ ក្រៅពីការងារសិល្បះ លី ម៉ារីណា ក៏ត្រូវបានគេមើលឃើញថា ជាធម្មតានាងតែងតែនlive លក់សម្លៀកបំពាក់តាមអនឡាញជាបន្តបន្ទាប់ផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here