ពិតជាចាក់ដោត ជ័យ សុវ៉ាត ហួសថ្លែង នឹងសំណេរតារាហ្វេសប៊ុក២រូប

0

ខណៈដែលកាលពីយប់ថ្ងៃទី៣១ តុលា នៅក្នុងប្រទេសកម្ពុជាមានបំផុសវប្បធម៌តែងខ្លួនប្លែកៗអបអរពិធីបុណ្យ Halloween (ពិធីបុណ្យតែងខ្លួនប្លែក) ពិសេសនៅតាមក្លិបរាត្រី និងលើបណ្ដាញសង្គមហ្វេសប៊ុក អ្នកលេងហ្វេសប៊ុក២នាក់ ដែលម្នាក់ត្រូវបានគេស្គាល់ថាជាតារាសម្ដែង និងម្នាក់ទៀត គឺជាតារាហ្វេសប៊ុកដែលមានហ្វេនច្រើន ត្រូវគេកត់សម្គាល់ថាចេញមុខង្ហាញប្រតិកម្មតែម្ដង។

អ្នកទាំងពីរក៏បានបង្ហោះសំណេរក្នុងន័យឈឺឆ្អាលដល់តារាចម្រៀងលោក ជ័យ សុវ៉ាត ដែលលោកខំបំផុសពីសិល្បៈល្ខោនខោលក្នុងបទចម្រៀង«តួចិត្តអាក្រក់»តែបែរជាមានអ្នកលេងហ្វេសប៊ុកមិនច្រើនប៉ុន្មានគាំទ្រ បើធៀបនឹងអ្នកបំផុសពី Halloween យប់មិញ។

តារាសម្ដែង និងជាម្ចាស់ពានគ្រងឈុតបុរាណ លោក រុន ណាកូ បានបង្ហោះនៅលើហ្វេសប៊ុកថា«100 ភាគរយ ដឹងតែមានអ្នកជេរហើយ! តែអ្វីដែលខ្ញុំចង់និយាយគឺគ្រាន់តែសង្វេគចិត្តប៉ុណ្ណោះ ដែលវប្បធម៍បរទេស ឃើញកូនខ្មែរបំផុស និងលើកស្ទួយ ដោយមិនចាំបាច់មានអ្នកជួល។ ក្រឡេកមកមើល ចង្វាក់រាំវង់ និងល្ខោនខោលវិញ គឺថា ទាល់តែឮថាប្រទេសជិតខាង គេចង់យកទៅដាក់ជាបេតិកភណ្ឌរបស់គេ ទើបឃើញម្នាក់ៗ កញ្ជ្រោលមួយប្រាវ។ យ៉ាងណាមិញ ការឈឺឆ្អាលទាំងនោះ កំពុងចាប់ផ្ដើមស្ងាត់ទៅៗជាបណ្ដើរៗ ដែលហាក់ដូចធ្វើតាម គ្នាមួយពេល។ ប៉ុន្តែសម្រាប់វប្បធម៌ បរទេសវិញ គឺថារួមគ្នា លើកស្ទួយយ៉ាងផុលផុសតែម្ដង ជាក់ស្ដែងយប់នេះ គឺថាសុទ្ធតែរូបHalloween ពេញតែហ្វេសប៑ុក មិនថាអ្នកខេត្ត អ្នកក្រុង។ បើអ្នកទាំងនោះ ងាកមកចែកចាយ ល្ខោនខោលខ្មែរ ឩទាហរណ៍ជួយគាំទ្រ និងចែកចាយ បទចម្រៀងរបស់ តារាចម្រៀងសាន់ដេ លោក ជ័យ សុវ៉ាត ដែលទើបចេញមុននេះពាក់ព័ន្ធនឹងសិល្បៈល្ខោនខោល អោយបានតែពាក់កណ្ដាលការលើកស្ទួយ Halloween យប់នឹង មិនដឹងថា វប្បធម៍ខ្មែរសុះសាយប៉ុណ្ណាទេ! ខ្ញុំចង់ឃើញអ្នកលេងហ្វេសប៑ុក បំផុសអ្វីពីដែលជារបស់ខ្មែរ អោយបានច្រើនជាងវប្បធម៍បរទេស មិនគួរលើកស្ទួយ Halloween របស់បរទេសដូចយប់នឹង ក្នុងពេល ដែលវប្បធម៍បុរាណរបស់ឯង ដូចជាចង្វាក់ប្រពៃណី សំលៀកបំពាក់បុរាណ និងល្ខោនខោល មានភាពឯកោបែបហ្នឹងទេ…! សុំទោស បើខ្ញុំបញ្ចេញយោបល់មួយនេះខុស»។

ដោយឡែកអ្នកលេងហ្វេសប៊ុកឈ្មោះTavan Jalerm ក៏បានបង្ហោះសម្ដីចាក់ដោតណាស់ដែរ ដោយមានខ្លឹមសារ«Tavan មិនចង់ទើសទេ ដឹងថាទើសទៅមានគេជេ តែទ្រាំមិនបានព្រោះខ្មោច Halloween ចេញលងពេញក្រុងភ្នំពេញហើយយប់នេះ(៣១ តុលា) កូនខ្មែរអើយបើអ្នកខំថែ ចែករំលែកវប្បធម៌ខ្មែរ ដូច Halloween មិនដឹងជាល្អយ៉ាងណាទេ។ ខ្ញុំអាណិតបង ជ័យ សុវ៉ាត និង ផលិតកម្មសាន់ដេ ខំចេញMV សម្ដែង ស្លៀកសំលៀកបំពាក់ ល្ខោនខោល បែរជាមិនសូវមានអ្នកគាំទ្រ!»។ អមដោយសំណេរ អ្នកលេងហ្វេសប៊ុកដដែលនេះ ក៏បានបង្ហោះវីដេអូមួយខ្លីរិះគន់ចំពោះអ្នកងប់ងល់នឹង Halloween កាលពីយប់ថ្ងៃទី៣១ តុលា ដែលជាថ្ងៃធំរបស់ពិធីនេះរបស់បរទេស៕

LEAVE A REPLY

Please enter your comment!
Please enter your name here