ស្ងាត់មួយរយៈ ជ័យ សុវ៉ាត ចេញបទថ្មីផ្ទុះការចាប់អារម្មណ៍ចុងឆ្នាំ

0


ក្រោយខកខានចេញចម្រៀងថ្មី តារា ចម្រៀងលំដាប់យុវវ័យ នៅក្នុងផលិតកម្មសានដេ ជ័យ សុវ៉ាត បានចេញនូវបទចម្រៀងថ្មីមួយបទទៀត បន្ទាប់ពីបទ «ស្រឡាញ់អូនដល់កាន់ឈើច្រត់»។បទថ្មីកាដូហ្វេនៗនេះ មានចំណងជើងថា «ស្រឡាញ់អូនទុកជាអនាគត» ថ្មី និងប្លែកហើយពិតជាមាន បង្កប់ន័យខ្លាំងណាស់ សម្រាប់គូស្នេហ៍ស្រឡាញ់គ្នាហើយខាងប្រុស សន្យាមិនចោលនិងមើលដែដោយកាន់ដៃគ្នាជាគូអនាគត។

សំឡេងតារាប្រុស និងជាគ្រូពេទ្យជ័យ សុវ៉ាត ពិតជាសុីនិងបទបែបមនោសញ្ចេតនា ដែលមានការលួងលោក ផ្អែមល្ហែម។ លោកបានប្រើទឹកដមសំឡេងអោយផ្ទុះ ការទាក់ទាញផ្លូកទឹកផ្លូកដី នៅក្នុងបទចម្រៀង «ស្រឡាញ់អូនដល់កាន់ឈើច្រត់»។ ដូចនេះបទថ្មីដែលសម្រេចផលិតឡើងនេះ ក៍មិនចាញ់បទមុន និងទាក់ទាញគូស្នេហ៍ទាំងឡាួយដែល កំពុងស្រឡាញ់មើលចិត្តគ្នា និងទទួលការបង្កើនសេចក្តីយល់ចិត្តថ្លើមគ្នា ជាបន្តទៀតហើយ អាចឈានដល់យកគ្នាជាគូអនាគតដល់ចាស់។

ជ័យ សុវ៉ាត នៅតែបន្តការងារសិល្បៈ បើទោះជាលោក មមាញឹកជាមួយ អាជីពគ្រូពេទ្យ។ លោកក៍មិនដែលចង់ដកថយសិល្បៈ បើទោះជាលោក មានគ្រឹះការងារផ្ទាល់ខ្លួនល្អ។ គ្រូពេទ្យវ័យក្មេងរូបនេះ ក៏ទើបតែបើកអាជីវកម្មបែបឱសថស្ថានមួយផ្ទាល់ខ្លួន ក្នុងបុរីពិភពថ្មីចម្ការដូង។

LEAVE A REPLY

Please enter your comment!
Please enter your name here