ស៊ូ រតនៈ សិល្បៈនៅតែស្ថិតក្នុងចំណូលចិត្តក្នុងការតស៊ូក្រសោបភាពលេចធ្លោ

0

តារាសម្តែងមុខដូចចិនហុងកុង លោកស៊ូ រតនៈ នៅតែបន្តតួនាទីធ្វើជាតារាសម្តែង បើទោះជាលោក មានកិច្ចការខ្លះនៅខាងក្រៅសិល្បៈ បែបណា។ ភាពតស៊ូនៅជាមួយសិល្បៈអស់ជាច្រើនឆ្នាំ ពេលនេះលោក ក៍អាចទទួលបានលទ្ឋផល ប្រសើរច្រើន ដោយលេចមុខមាត់លើការសម្តែង តាមភាពយន្តជាបន្តបន្ទាប់ហើយ ក៍ត្រូវបានផលិតករមួយចំនួន មើលឃើញ និងទទួលយកសម្តែង។

ស៊ូ រតនៈ ត្រូវបានឆក់ឱកាសចូលរួមសម្តែង ភាពយន្តដ៍ធំនិយាយពីខ្សែរឿងជីវិតពិត របស់ថ្នាក់ដឹកនាំប្រទេស។ លោកកាន់តែបានឱកាសពង្រីកឥទ្ឋិពលការងារ ក្នុងវិស័យសម្តែង។ មកទល់ពេលនេះ លោកហែលឆ្លងការងារសិល្បៈ ច្រើនឆ្នាំ និងផ្តើមយល់ច្រើនថាសិល្បៈ មានរឿងផ្សេងៗដែលជួបហើយត្រូវជំនះអោយបាន។ យ៉ាងហោចណាស់ស្នាដៃ ភាពយន្តប៉ុន្មានរឿងហើយ ដែលលោកទទួលថត និងចាក់បញ្ចាំងនៅតាមកញ្ចក់ទូរទស្សន៍។ អ្វីដែលគេមើលឃើញរូបរាងរបស់លោក ពិតជាសាកសមឡើងតួសម្តែងល្អ ដូចជាតួឯក តួម្ចាស់ប្រុស ថៅកែក្រុមហ៊ុន ឬកូនប្រុសអភិជន ដោយទម្រង់មុខអំណោយផលច្រើន និងដងខ្លួនមាំខ្ពស់។

លោករតនៈ បាននិយាយថា លោករីករាយដោយបាន ចូលរួមថតសម្តែង ជាមួយសិល្បករល្បីៗជាច្រើន ថតសាច់រឿងតស៊ូពិតរបស់ថ្នាក់ដឹកនាំ។ លោកពិតជាមិននឹកស្មានហើយមានកម្លាំងចិត្តបន្តទៀតក្នុងការបោះជំហ៊ានដើរលើ វិស័យមួយនេះទោះជាពេលខ្លះជួបរឿងរ៉ាវបែបណា។ ការតស៊ូបានដើរដល់ផ្លូវមួយល្អជាងមុនហើយ ក៍លោកត្រូវតែជម្នះយកស្នាដៃអោយច្រើន តាមរយៈតិចនិចសម្តែង។

LEAVE A REPLY

Please enter your comment!
Please enter your name here