ម៉ៅ សុចាន់ធី និងគូស្នេហ៍ កាន់តែស្វីត

0

បើទោះជាលោករ៉ាម៉ូ មានវ័យក្មេងជាង ហើយទើបភ្ជាប់ទំនាក់ទំនងគ្នាបានមួយរយៈខ្លី ក៏ចុះពីអាមេរិកមកធ្វើពិធីភ្ជាប់ពាក្យភ្ជាប់នឹងពិធីអាពាហ៏ពិពាហ៍ ក៏អ្នកនាង ម៉ៅ សុចាន់ធី ដែលជាតារាសម្ដែងជើងចាស់ បានអះអាងថាខ្លួនមានជំនឿចិត្តយ៉ាងខ្លាំង ថាបុរសក្មេងជាខ្លួនចុងក្រោយនេះ នឹងដឹកដៃជាមួយអ្នកនាងដោយគ្មានការបែកបាក់ ខុសពីការភ្ជាប់ស្នេហ៍ជាមួយបុរសមុនៗ។ អ្នកនាងបានទាំងហៅលោកថាហានី និងដាក់គម្រោងធានាយកលោកទៅរស់នៅអាមេរិកក្នុងគម្រោងចុះមកលើកក្រោយនោះផង។

អ្នកនាង ម៉ៅ សុចាន់ធី កាន់តែបង្ហាញភាពផ្អែមល្ហែមជាមួយគូស្នេហ៍របស់ខ្លួន គឺលោក រ៉ាម៉ូ ដោយអ្នកនាងបានបង្ហាញការជឿជាក់យ៉ាងខ្លាំង ថាលោកគឺជាម្ចាស់បេះដូង ដែលនឹងស្អំជីវិតឯកោរបស់អ្នកនាងអោយលែងកើតមាននោះផង។ អ្នកនាងលោករ៉ាម៉ូ ធ្វើអោយអ្នកនាងស្គាល់ពាក្យថាស្នេហ៍ និងផ្ដល់ភាពកក់ក្ដៅអោយអ្នកនាងលើសពីការស្មាន ដោយអ្នកនាងហ៊ានប្រកាសយ៉ាងមុតមាំថា អ្នកនាង និងលោក នឹងគ្មានវេលាបែកបាក់គ្នាឡើយ ដើម្បីកុំអោយខ្មាស់គេ ប្រសិនបើលោករ៉ាម៉ូធ្វើអោយអ្នកនាងកក់ក្ដៅដល់ម្លឹង។ អ្នកនាង និងគូស្នេហ៍ត្រូវគេឃើញបណ្ដើរគ្នាយ៉ាងត្រសង ក្រោយពេលសំពះផ្ទឹមជាមួយគ្នា មិនថាក្នុងកម្មវិធីចូលរួមជាមួយអ្នកសិល្បៈ ឬក្នុងកម្មវិធីដើរកម្សាន្តនោះទេ។

ជាក់ស្ដែងរូបភាពស្វីតៗរបស់អ្នកទាំងពីរនៅសួនកម្សាន្តក្នុងគម្រោងអភិវឌ្ឍន៍តំបន់ស្កាយលែន និង7NG នៅជិតវត្តវិហារសួគ៌កាលពីពេលថ្មី សុទ្ធតែធ្វើអោយម្នាក់ៗច្រណែនចំពោះភាពផ្អែមល្ហែមរបស់អ្នកទាំងពីរ។ អ្នកនាងម៉ៅ សុចាន់ធី បញ្ជាក់ថាអ្នកនាង នឹងចេញទៅអាមេរិកវិញនៅថ្ងៃទី២ វិច្ឆិកាខាងមុខមែន ប៉ុន្តែរវាងអ្នកនាង និងគូស្នេហ៍ នឹងដក់ជាប់អនុវស្សាវរីយ៍ជាមួយគ្នាមិនអាចបំភ្លេចនោះទេ ដោយសារតែរយៈពេលតាំងពីចុះមកដល់កម្ពុជា គឺគូស្នេហ៍កំដរអោយអ្នកនាង និងយកចិត្តទុកដាក់ចំពោះអ្នកនាង ហាក់ដូចជារយៈពេលនៃការជួបគ្នាមិនតិចជាង១ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here