យោងតាមការបង្ហើបអោយដឹងពីក្រុមផលិតករ ដែលបានផលិតរឿង«កូនអើយម្ដាយខ្មោច»លោក ហេង តុលា បានអះអាងថា លោកនឹងត្រៀមផលិតរឿងថ្មីក្នុងពេលខាងមុខ បន្ទាប់ពីភាពយន្តសាកល្បងជាថ្មីក្រោយបាត់មុខរឿង«កូនអើយម្ដាយខ្មោច» ទទួលបានជោគជ័យនៅរោងកុន។ មកទល់ពេលនេះ មានការអះអាងថា ភាពយន្តរបស់លោកនៅតែមានអ្នកទស្សនាសម្រុកទៅទស្សនា អមដោយសរសើរថានេះជាភាពយន្តដែលមានកម្រិតទាក់ទាញមិនខុសពីស្នាដៃរឿង«ផ្ទះខ្មោចទិញ»និងរឿង«ខ្មោចដើមចេកជ្វា»ដែលលោកធ្លាប់ផលិតកាលមុននោះឡើយ។
លោក ហេង តុលា ធ្លាប់បានប្រកាសនៅចំពោះមុខមហាជនថាបើភាពយន្តរឿង«កូនអើយម្ដាយខ្មោច»ទទួលបានជោគជ័យ នោះលោកនឹងដាក់ទុនផលិតភាពយន្តមួយជាបន្តទៀតភ្លាមៗ ដើម្បីវាយលុកទីផ្សារភាពយន្ត។ លោកថាការផលិតមួយរឿងនេះជាថ្មីរបស់លោកគឺដើម្បីសាកល្បងទីផ្សារ ក្រោយពេលវិជ្ជាគុនរបស់លោកត្រូវបានកប់ចោលអស់ច្រើនឆ្នាំ ប៉ុន្តែបើសំឡេងគាំទ្រភាពយន្តរបស់លោកត្រូវបានបន្លឺឡើង នោះលោកនឹងបន្តធ្វើទៀត មិនដកដៃទៀតទេ។ អ៊ីចឹងហើយទើបមានការប្រលយថាលោកគម្រោងផលិតភាពយន្តថ្មីភ្លាមៗក្នុងពេលខាងមុខ បន្ទាប់ពីភាពយន្តរបស់លោកត្រូវបានគេសរសើរគ្រប់មាត់ ហើយសម្រុកទៅទស្សនាជាពិសេសនៅរោងតាមខេត្ត ដែលធ្វើអោយលោកមានកម្លាំងចិត្ត។ យ៉ាងណាមិញ មិនទាន់មានការប៉ាន់ស្មានថាភាពយន្តរបស់លោកនឹងចំណេញប៉ុន្មានភាគរយនោះទេ ដោយសារតែលោកមិនបានទម្លាយអោយដឹងពីតួលេខក្នុងការចំណាយក្នុងការផលិត។
អ្នកគាំទ្រច្រើនឡើងបានបង្ហាញពីការកោតសរសើរចំពោះភាពយន្តរបស់លោកស្ទើរមិនដាច់ពីមាត់ ដោយខុសពីភាពយន្តខ្លះ ដែលអ្នកទស្សនាចេញពីរោងមិនទាន់រមែងប្រកាសថាមើលមិនកើត សម្រាប់ភាពយន្តរឿង«កូនអើយម្ដាយខ្មោច» ត្រូវអ្នកចេញពីរោងប្រកាសអោយទៅទស្សនាអោយទាន់ពេល ដើម្បីកុំអោយស្ដាយក្រោយ។ នៅតាមបណ្ដារោងខ្លះមិនមានអ្នកកៅអីសម្រាប់លក់អោយទស្សនាផង ប្រសិនបើមិនបានកក់កៅអីទុលមុន បើទោះជាម៉ោងខ្លះ ត្រូវគេឃើញមិនមានអ្នកទស្សនាពេញសាល។ សន្ទុះគាំទ្រក្នុងភាពយន្តនេះ ក៏ធ្វើអោយតួសម្ដែងសំខាន់ៗ ជាពិសេសគឺតួឯកកញ្ញា រូហ្សា ដែលមានសំណាងទើបបានសម្ដែងជាតួឯកលើកដំបូងនោះ៕
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-22.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-23-2.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-23.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-24-2.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-24.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-25-2.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-25.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-26.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-27.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-28-2.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-28.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-30.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-31-2.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-31.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-32.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-33.jpg?resize=696%2C464&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-34.jpg?resize=696%2C522&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-35.jpg?resize=696%2C928&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-37.jpg?resize=696%2C524&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-38.jpg?resize=696%2C522&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-39-2.jpg?resize=627%2C960&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-39.jpg?resize=678%2C960&ssl=1)
![](https://i0.wp.com/phteasdara.com/wp-content/uploads/2018/10/photo_2018-10-30_08-23-40.jpg?resize=568%2C865&ssl=1)